រាជធានីភ្នំពេញ៖ បងប្អូនអ្នកដែលចូលចិត្តសត្វចិញ្ចឹម និងអ្នកដែលមានសត្វចិញ្ចឹម ជាពិសេសសត្វឆ្កែជាដើម លោកអ្នកពិតជាប្លែកភ្នែកជាមួយនឹងកម្មវិធី “ព្រឹត្តិការណ៍បង្វឹកឆ្កែលំដាប់ថ្នាក់អន្តរជាតិ និងពិពរណ៍សត្វចិញ្វឹម” ដោយបងប្អូនអាចទៅចូលរួមទស្សនា នៅទីតាំង Coconut park “កោះពេជ្យ” ដោយសេរីជាមួយនឹងសត្វសំណព្វបាន។

នាថ្ងៃទី ១៧ ខែកក្ដដា ឆ្នាំ២០២២កន្លងទៅនេះមានការបង្ហោះផ្សព្វផ្សាយចេញពីផេកដែលមានឈ្មោះថា “សង្គ្រោះសត្វឆ្កែ- Saving Dog” ដោយបានប្រកាសពីកម្មវិធីមួយ ឈ្មោះថា “ព្រឹត្តិការណ៍បង្វឹកឆ្កែលំដាប់ថ្នាក់អន្តរជាតិ និងពិពរណ៍សត្វចិញ្វឹម” ដោយកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅទីតាំង Coconut park “កោះពេជ្យ” ក្នុងគោលបំណងជួយគ្នា ​នឹងយុទ្ធនាការណ៍ ចូលរួមលុបបំបាត់ ការជួញដូរសាច់សុនក និងដាក់ទោសទៅដល់ជនណាដែលបានលួចទាក់សត្វសុនករបស់គេចិញ្ចឹម ក៏ដូចជាចង់លើកកម្ពស់សត្វចិញ្ចឹម ជាពិសេសការលុបបំបាត់ការហូបសាច់សុនក។

លើសពីនេះនៅក្នុងកម្មវិធី នឹងបើកឪកាសសម្រាប់អ្នកដែលស្រឡាញ់សត្វចិញ្ចឹមគ្រប់ប្រភេទ ជាពិសេសសម្រាប់អ្នកដែលឡាញ់សត្វឆ្កែអាចមកចូលរួមទស្សនា ព្រមទាំងមានអ្នកត្រៀមខ្លួនយ៉ាងរួចរាល់ក្នុងការទទួលស្វាគមន៍អ្នកទាំងអស់គ្នាដែលបានយកសត្វចិញ្ចឹមទៅចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះ។ ជាមួយគ្នានោះផងដែរគេក៏បានបញ្ជាក់ថា ក្នុងកម្មវិធី សម្រាប់អ្នកដែលមិនមានសត្វចិញ្ចឹមក៏អាចចូលរួមក្នុងព្រឹត្តិការណ៍នេះដោយសេរីបានផងដែល។

គួរបញ្ជាក់ផងដែរថា កម្មវិធី ប្រព្រឹត្តិធ្វើឡើង នៅថ្ងៃទី ១៨ ខែកក្ដដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី ២២ ខែកក្ដដា ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៩ ព្រឹករហូតដល់ម៉ោង ៨ យប់ ៕