ប្រទេសថៃ៖ មហាជនពិតជាបានជ្រាបរួចមកហើយជាមួយនឹងថ្ងៃកំណត់រៀបការរបស់តារាប្រុស Weir Sokullawat ជាមួយនឹងគូស្នេហ៍ Viki កាលពីថ្ងៃទី១៧ ខែកក្ដដា ឆ្នាំ២០២២កន្លងទៅនេះ ដោយពីធីមង្គលការមួយនេះពិតជារៀបចំបានយ៉ាងប្រណិត និងស្រស់ស្អាតជាខ្លាំង ចំណែកកូនក្រមុំកូនកំលោះពិតជាសាកសមនឹងគ្នាទាំងស្រស់ស្អាត ទាំងផ្អែមល្ហែម។

កាលពីថ្ងៃទី ១៧ ខែកក្ដដា ឆ្នាំ ២០២២ កន្លងទៅនេះ ពិធីរៀបមង្គលការ របស់គូស្វាមីភរិយាថ្មី Weir ជាមួយនឹង Viki បានចាប់ផ្ដើមប្រារព្ធយ៉ាងអធិកអធម នៅក្នុងសណ្ឋាគារ Capella Hotel Bangkok ដោយមានសាច់ញាតិ និងភ្ញៀវកិត្តិយសទាំងសងខាងមកចូលរួមផ្ដល់ពរជ័យក្នុងថ្ងៃពិសេសមួយនេះ។ ក្រឡេកមកមើលទិដ្ឋភាពការដេគ័រក្នុងពិធីទាំងមូលពិតជាស្រស់ស្អាតដូចក្នុងវិមាន ដោយការតុបតែងផ្កាភ្ញីយ៉ាងទាក់ភ្នែក សាកសមនិងថ្លៃថ្នូរសម្រាប់គ្រួសាអភិជនទាំងពីរ ក្នុងនោះទឹកមុខឪពុកម្ដាយកូនក្រមុំ និងកូនកំលោះទាំងសងខាង ក៏សម្ដែងនូវក្ដីរីករាយ តាមរយៈទឹកមុខញញឹមពព្រាយក្នុងថ្ងៃជ័យមង្គលកូនប្រុសស្រីទាំងពីរ។ តែអ្វីដែលធ្វើឱ្យមហាជន និងហ្វេនៗចាប់អារម្មណ៍ និងឃើញហើយមានក្ដីសុខ ព្រមទាំងលួចច្រណែនតិចៗនោះគឺ កូនកំលោះ និងកូនក្រមុំពិតជាសាកសមនឹងគ្នា ព្រមទាំងបានបង្ហាញនូវភាពផ្អែមល្ហែម​ នៅចំពោះសាច់ញាតិ និងភ្ញៀវទាំងអស់ ធ្វើជាសាក្សីក្នុងថ្ងៃរៀបការរបស់ពួកគេ ដោយ Weir បានស្បថស្បែថានឹងថែរក្សាគ្នាទៅវិញទៅមកលុះដល់ថ្ងៃចាស់។

យ៉ាងណាមិញមហាជនពិតជាមានក្ដីសុខជំនួសអ្នកទាំងពីរ ដែលបានចាប់ដៃគ្នាសាងគ្រួសារជាផ្លូវការ ព្រមទាំងបានជូនពរគូស្វាមីភរិយាថ្មីមួយគូនេះជួបតែសំណាងល្អ និងមានសុភមង្គលក្រោយបញ្ចប់ភាពនៅលីវ របស់ពួកគេ៕ ប្រភព៖ Sanook