នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២  ទីភ្នាក់ងារឧតុនិយមខេត្ត Hainan ភាគខាងត្បូង របស់ប្រទេសចិនបាននិយាយថា ព្យុះទីហ្វុង Chaba (Typhoon Chaba) ដែលជាព្យុះទី ៣ ក្នុងឆ្នាំនេះ កំពុងតែធ្វើការបោកបក់យ៉ាងខ្លាំងមកក្នុងតំបន់មួយចំនួន និងកំពុងធ្វើដំណើរបោកបក់នៅតំបន់ផ្សែងទៀតក្នុងប្រទេសចិនបន្តទៀត។

ទាក់ទងនឹងនឹងគ្រោះធម្មជាតិនេះផងដែរ ត្រូវបានទីភ្នាក់ងារឧតុនិយមព្យាករណ៍ឱ្យដឹងថាកាលពីថ្ងៃទី៣០ កន្លងទៅនេះវាបានបោកបក់នៅក្នុងតំបន់ភាគកណ្ដាល និងភាគខាងកើតនៃសមុទ្រចិនខាងត្បូង ហើយវាត្រូវបានគេឃើញនៅក្នុងសមុទ្រចម្ងាយ ៣០០គីឡូម៉ែត្រពី ភាគអាគ្នេយ៍នៃកោះ Yongxing នៅទីក្រុង Sansha ក្នុងខេត្ត Hainan ដែលមានល្បឿនខ្យល់អតិបរមា ៦៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ជាមួយគ្នានោះផងដែរព្យុះទីហ្វុង Chaba នេះនឹងផ្លាស់ទីទៅភាគខាងជើងនៃប្រទេសចិនក្នុងល្បឿន ពី១០ទៅ១៥ គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងកម្រិតនៃល្បឿនកាន់តែកើនឡើងបន្តិចម្តងៗ វាត្រូវបានគេរំពឹងថានឹងខិតជិតតំបន់ឆ្នេរសមុទ្រក្នុងខេត្ត Hainan និង Guangdong នៅចុងសប្តាហ៍នេះ លើសពីនេះវាអាច នឹងបោកបក់ចូលភាគ ខាងលិចនៃខេត្ត Guangdong នៅថ្ងៃទី ៣ ខែកក្កដាខាងមុខនេះ។ ក្នុងនោះរបាយការណ៍ក៏បាននិយាយដែរថាតំបន់មួយចំនួនក្នុងខេត្ត Hainan,  Guangdong,  Fujian និង តំបន់ ស្វយ័ត Guangxi Zhuang នឹងប្រឈម នឹង ភ្លៀងធ្លាក់ និងមានខ្យល់កន្ត្រាក់ខ្លាំង មាន ផ្គរ រន្ទះជាដើម។

យ៉ាងណាមិញមន្ត្រីឧតុនិយមបានព្រមាននូវតំបន់ដែលពាក់ព័ន្ធត្រូវចាត់វិធានការបង្ការ និងធានាថាមានបម្រុងរួចជាស្រេចអំពីសុវត្តិភាព បន្ថែមពីនោះការិយាល័យគ្រប់គ្រងគ្រោះអាសន្នរបស់ខេត្ត Hainan បានព្រមានថា ព្យុះទីហ្វុងអាចបណ្តាលឱ្យមានការផ្អាកសេវាកម្មសាឡាងនៅក្នុងច្រកសមុទ្រ Qingzhou មួយរយៈ ដោយបានប្រកាសបិទច្រកចំនួន ៣ រួមទាំងកំពង់ផែ Haikou Shuiying កំពង់ផែស៊ីនហៃ និងផ្លូវដែកកំពង់ផែខាងត្បូង ចាប់ពីថ្ងៃទី ១ ខែកក្កដា ហើយនឹងបើកដំណើរការឡើងវិញនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២២នេះ៕ ប្រភព៖ Khaosod