ភ្នំពេញ៖ នាមុននេះបន្តិចអ្នកនាង ទ្រិញ ផល្លា ដែលគេស្គាល់ថាជាអ្នកលក់ឡេអនឡាញល្បីឈ្មោះ និងជាភរិយារបស់អេដមីនចក់ អ្នកអធិប្បាយកីឡាបាល់ទាត់ដ៏ល្បីបានអញ្ជើញអ្នកសារព័ត៌មានជាច្រើនស្ថាប័នមកធ្វើសន្និសិទកាសែតដើម្បីធ្វើការបកស្រាយឲ្យមហាជនបានដឹងពាក់ព័ន្ធនឹងរឿងក្ដីក្ដាំងបង្ករឲ្យមានជម្លោះនៅក្នុងគ្រួសាររវាងខ្លួន នឹងស្វាមីឈានដល់ផ្ទុះអំពើហិង្សាធ្វើអោយរូបនាងរលូតកូនថែមទៀតផង។

នៅក្នុងសន្និសិទនេះដែរគេឃើញមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជនដោយគេសង្កេតឃើញលោក អ៊ឹម ជីវ៉ា ក៏បានចូលទស្សនានិងចូលរួម Comment ទៀតផង។ លោក អ៉ឺម ជីវ៉ា បានធ្វើការ Comment នៅក្នុងវិដេអូផ្សាយផ្ទាល់សន្និសិទកាសែតនោះថា “ចាំបាច់សន្និសិទអី ម៉េចមិនប្តឹងប៉ូលីសអោយចាប់ទៅចប់ហើយ ប្រទេសមានច្បាប់សោះ មកពីចង់ល្បីដែរ ពូកែសម្តែងជាងរឿងឥណ្ឌាទៀត”។

ជាមួយគ្នានេះទៀតសោតលោក អ៊ឹម ជីវ៉ា ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «ឆ្ងល់នាងមួយធ្វើសន្និសិទ្ធព្រឹកនេះ រៀបរាប់សុទ្ធតែបទល្មើសជាក់ស្តែងជាបទបទល្មើសព្រហ្នទណ្ឌទាំងអស់ តែចាប់ជីងចក់ តុកកែអត់បានឬអាសត្វតុកកែជីកចក់វាបុិនរត់បុិនលោត ឬ គេគិតថានាងនិងសសៃប្រសាទ ! ឬអាចមកពីមួយទៀត គេគិតថានាងជាតារាសម្តែងមកពីប្រទេសឥណ្ឌាទេដឹងព្រោះកន្លងមកគាត់សម្តែងហើយ គាត់យកគ្នាវិញ។ គ្រាន់តែឆ្ងល់? ត្រូវចាំថាប្រទេសមានច្បាប់រឿងដែលរាប់រាប់សុទ្ធតែជាបទល្មើសជាក់ស្តែងនិងព្រហ្មទណ្ឌទាំងអស់ បើមានការប្តឹងមែននោះគឺ បងៗប្អូនប៉ូលិសគេធ្វើការហើយ មិនមែនអោយជនសង្ស៏យដើហើបានដោយសេរីឡើយ ។ យល់នៅចា៎ …! ??» ៕