ប្រទេសថៃ៖ ពិតជាមានមោទនភាពជាខ្លាំង សម្រាប់ក្មេងប្រុសដែលជាកីឡាករប្រដាលមួយរូបតែមានជំនាញយ៉ាងខ្លាំងក្លា ក្នុងការប្រកួត រហូតដល់អាចផ្ដួលដៃគូប្រកួតឱ្យចាញ់បាន ព្រមទាំងទទួលបានពាន់រង្វន់ លើសពីនេះទទួលបានទឹកប្រាក់ជាច្រើនលានបាត។

ទាក់ទងនឹងរឿងរ៉ាវខាងលើ បានធ្វើឱ្យកក្រើកក្នុងបណ្ដាញសង្គម ព្រោះតែក្មេងប្រុសជនជាតិថៃមានឈ្មោះថា យ៉ត ភេតឯក មានអាយុ ១៣ឆ្នាំ ដែលជាកីឡាករប្រដាលវ័យក្មេង និងមានប្រជាប្រិយភាពជាខ្លាំងក្នុងវិស័យកីឡាប្រដាល់ក្នុងប្រទេសថៃ ព្រោះតែជំនាញ និងនិស្ស័យក្នុងការស្រឡាញ់វិស័យកីឡាប្រដាល់តាំងពីតូចមក។

ស្រាប់តែកាលពីថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ កីឡាប្រដាល់វ័យក្មេងយ៉ត ភេតឯក បានទទួលទឹកប្រាក់រហូតទៅដល់ ៤លានបាត ស្នើនឹង ១២ម៉ឺនដុល្លារ ក្នុងការប្រកួតប្រដាល់ឈ្មេះដៃគូ ឈ្មោះថា ចាក់គ្រីត  ក្នុងកម្មវិធីប្រកួតប្រដាល់នៅឃ្លិប P.K. STAGE OF YOUTH នៃសង្វៀនប្រដាល់ អូមណយ ខេត្ត Samut Sakhon កាលពីថ្ងៃអង្គារ ទី២១ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា កុមារា យ៉ត ភេតឯក ក៏ធ្លាប់ឡើងប្រដាល់ជាច្រើនលើកច្រើនសារ និងបានផ្ដួលដៃគូប្រកួតឱ្យចុះចាញ់ជាច្រើនដង រហូតទទួលបានមេដាយជាច្រើនកាលពីកន្លងទៅ៕