នាថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២ មានហេតុការណ៍អគ្គីភ័យមួយបានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងរោងចក្រមួយកន្លែង បង្កឱ្យមានការខូចខាត និងមានមនុស្សស្លាប់ ព្រមទាំងបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងសម្រាប់មនុស្សដែលរស់នៅជុំវិញតំបន់កើតហេតុ។

ទាក់ទងនឹងហេតុការណ៍នេះផងដែរបានកើតឡើងនៅក្នុងទីក្រុងសៀងហៃ ដោយមានសេចក្តីរាយការណ៍ពីសារព័ត៌មាន AFP មកថាមានភ្លើងឆាបឆេះយ៉ាងធ្ងន់ធ្ងរទៅលើរោងចក្រ គីមីឥន្ធនៈ មួយន្លែងដែលមានឈ្មោះថា ស៊ីណូ ប៉ិច សៀងហៃ ដែលត្រូវបានគេបិទទ្វារចោលអស់រយៈពេលពីខែមកហើយ ដើម្បីប​ន្ធូរបន្ថយទប់ស្កាត់ពីជំងឺកូវីដ-១៩ តាមវិធានការដែលបានកំណត់។

ដោយដំបូងឡើយគេបានឱ្យដឹងថាមានការផ្ទុះដ៏ខ្លាំងមួយនៅចំណុចរោងចក្រមួយនោះ ហើយប្រជាជននៅចម្ងាយ ៦ គីឡូម៉ែត្រពីរោងចក្របានបញ្ជាក់ថា បានឮការផ្ទុះដ៏ខ្លាំងក្លានេះផងដែរ  ក្រោយមកគេបានឃើញភ្លើងចាប់ផ្តើមឆាបឆេះយ៉ាងសន្ធោសន្ធៅ បន្ទាប់មកក៏មានការផ្ទុះឡើងនៅផ្នែកផ្សេងៗទៀតនៃរោងចក្រ ក្នុងនោះក៏មានអគារមួយត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ និងបណ្ដាលឱ្យមានមនុស្សបាត់បង់ជីវិតម្នាក់ផងដែរ។

ក្រោយពីមានហេតុការណ៍គ្រោះអគ្គីភ័យនេះកើតឡើងក៏មានក្រុមពន្លត់អគ្គិភ័យបានបញ្ជូនរថយន្ត ពន្លត់ភ្លើងជាង ៥០០ នាក់ ទៅបាញ់ទឹកពន្លត់ ហើយស្ថានការណ៍ត្រូវបានគ្រប់គ្រងបានភ្លាមៗ ក្នុងនោះមូលហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់អជ្ញាធរនៅឡើយ៕

ប្រភព៖ Khaosod