ជំងឺច្រាលក្រពះពោះវៀន គឺជាជំងឺដ៏ពេញនិយមបំផុតមួយក្នុងសម័យនេះ ដែលមនុស្សគ្រប់គ្នាអាចមានឱកាសកើតមាននូវជំងឺនេះបាន ប្រសិនបើអ្នកធ្វេសប្រហែសក្នុងការថែរក្សាសុខភាពខ្លួនឯង ក៏ដូចជាមានអាកប្បកិរិយាមិនល្អណាមួយក្នុងការរស់នៅដែលអាចបង្កហានិភ័យនៃជំងឺនេះ ។ ប៉ុន្តែមនុស្សជាច្រើនប្រហែលជាមិនដឹងទេថា មូលហេតុដំបូងនៃការច្រាលអាស៊ីតដែលអាចវិវត្តទៅជាជំងឺធ្ងន់ធ្ងរផ្សេងទៀតក្នុងប្រព័ន្ធរំលាយអាហារដែលគេមើលរំលងនោះក៏អាចបណ្ដាលមកពីការលើសទម្ងន់ ឬធាត់ផងដែរ ។Indigestion (Upset Stomach) Causes, Symptoms, Home Remedy Relief, Heartburn

បើយោងទៅតាមលោកវេជ្ជបណ្ឌិត Ratchapong Laiwattanapaisan ជាគ្រូពេទ្យជំនាញផ្នែករោគក្រពះពោះវៀន នៃមន្ទីរពេទ្យ Vibhavadi បានមានប្រសាសន៍ថា មូលហេតុទូទៅបំផុតនៃការចាល់អាស៊ីតគឺ បណ្ដាលមកពីទម្លាប់នៃការរស់នៅមិនសមរម្យ ដែលជាមូលហេតុបណ្ដាលឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធរំលាយអាហារដូចជា ការចូលគេងភ្លាមៗបន្ទាប់ពីទទួលទានអាហារក្នុងបរិមាណច្រើន , ញ៉ាំអាហារដែលមានជាតិខ្លាញ់ រួមទាំងការជក់បារី ផឹកសូដា ផឹកស្រា ឬភាពតានតឹងដែលបណ្តាលឱ្យមានភាពមិនប្រក្រតីនៃ sphincter esophageal ដែលធ្វើសកម្មភាពដើម្បីការពារការចាល់អាស៊ីតពីក្រពះមានការប៉ះពាល់ដល់ peristalsis នៃក្រពះ។

ជំងឺច្រាលក្រពះពោះវៀន ត្រូវបានកើតឡើងចំពោះអ្នកជំងឺធាត់នឹងមានជាតិខ្លាញ់ច្រើននៅក្នុងពោះ ដែលធ្វើឲ្យប៉ះពាល់ដល់ការកើនឡើងសម្ពាធក្នុងពោះ ព្រមទាំងបង្កឲ្យកើតជំងឺច្រាលអាស៊ីតបានយ៉ាងងាយ ។ បន្ថែមពីនេះវាក៏បង្កើនហានិភ័យនៃជំងឺក្រពះពោះវៀនផ្សេងទៀតដូចជា មហារីកបំពង់អាហារ , មហារីកក្រពះ , មហារីកលំពែង និងមហារីកពោះវៀនធំ ។ល។

ជាមួយគ្នានេះបើយោងទៅតាមការស្រាវជ្រាវបង្ហាញថា អ្នកជំងឺធាត់ដែលមានទំនាក់ទំនងនឹងភាពធន់ទៅនឹងអាំងស៊ុយលីនអាចមានឱកាសខ្ពស់ក្នុងការវិវត្តន៍ទៅជាជំងឺដុំសាច់ក្នុងពោះវៀនជាងមនុស្សធម្មតា ព្រមទាំងបង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកពោះវៀនធំនៅពេលអនាគតថែមទៀតផង ។
ដូច្នេះលោកអ្នកគួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះបញ្ហាមិនប្រក្រតីណាមួយនៅក្នុងខ្លួន រួមជាមួយការពិនិត្យសុខភាពប្រចាំឆ្នាំផងដែរ ដើម្បីធ្វើការតាមដានសុខភាពលោកអ្នកនិងចៀសផុតពីជំងឺផ្សេងៗ ។Foods For Upset Stomach: 5 foods that help soothe an upset stomach