រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលកម្លាំងទាហានរុស្ស៊ីកំពុងតែមានប្រៀបយ៉ាងខ្លាំងទៅលើកងទ័ពរបស់ក្រុងគៀវ នៅក្នុងសង្គ្រាម នៅតំបន់ភាគខាងកើត ប្រទេសនោះ រដ្ឋបាលលោក ចូ បៃដិន (Joe Biden) មានផែនការលក់យន្តហោះគ្មានមនុស្សបើក ឬដ្រូនធុនធំ ចំនួន៤គ្រឿង ទៅឱ្យអ៊ុយក្រែន ប៉ុន្ដែសហរដ្ឋអាមេរិក មានការភ័យបារម្ភកាន់តែខ្លាំងឡើងថា ខ្លាចគ្រឿងចម្បាំងដ៏ទំនើបប្រភេទនេះ នឹងត្រូវធ្លាក់ទៅដល់ដៃរបស់សត្រូវ។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២២ ថា ទីភ្នាក់ងារសារព័ត៌មាន Reuters រាយការណ៍ថា ផែនការរបស់សហរដ្ឋអាមេរិក លក់យន្ដហោះគ្មាមនុស្សបើកបរដ៏ទំនើប MQ-1C ចំនួន៤គ្រឿង មានរហស្សនាម ដ្រូនឥន្ទ្រីប្រផេះ ឬអ្នកចម្បាំងដែនអាកាស ទៅឲ្យប្រទេសអ៊ុយក្រែន ត្រូវបានផ្អាក ដោយសារតែមានការព្រួយបារម្ភ ខ្លាចអាវុធដ៏ទំនើបនោះ ត្រូវធ្លាក់ទៅដល់ដៃរបស់សត្រូវ។

ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា ការជំទាស់ផ្នែកបច្ចេកទេស សម្រាប់ការលក់យន្តហោះគ្មានមនុស្សបើក ឬដ្រូននេះ ត្រូវបានលើកឡើង នៅក្នុងអំឡុងពេលត្រួតពិនិត្យយ៉ាងហ្មត់ចត់ ពីរដ្ឋបាលសន្តិសុខបច្ចេកវិទ្យាការពាររបស់មន្ទីរបញ្ចកោណ ដែលត្រូវបានចោទពីបទរក្សាបច្ចេកវិទ្យាជាន់ខ្ពស់ ឱ្យមានសុវត្ថិភាព បញ្ចៀសពីការធ្លាក់ដល់ដៃរបស់សត្រូវ។

គម្រោងលក់យន្តហោះគ្មានមនុស្សបើក ឬដ្រូន MQ-1C Grey Eagle ចំនួន៤គ្រឿង ដែលអាចបំពាក់ដោយកាំជ្រួច Hellfire ឬមីស៊ីលភ្លើងនរក ទៅឲ្យប្រទេសអ៊ុយក្រែន សម្រាប់ការប្រើប្រាស់ នៅក្នុងសមរភូមិប្រយុទ្ធ ប្រឆាំងនឹងកម្លាំងទាហានរុស្ស៊ី ត្រូវបានរាយការណ៍ជាលើកដំបូង ដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីដើមខែមិថុនា។ ប៉ុន្ដែក្រោយមក មានការជំទាស់នឹងការនាំចេញយន្តហោះគ្មានមនុស្សបើក ដោយសារតែសហរដ្ឋអាមេរិក មានក្តីព្រួយបារម្ភថា ប្រព័ន្ធរ៉ាដា និង ឧបករណ៍ស៊ើបការណ៍សម្ងាត់ នៅលើយន្តហោះគ្មានមនុស្សបើក អាចបង្កើតឲ្យមានហានិភ័យខ្ពស់ ដល់សន្តិសុខសម្រាប់សហរដ្ឋអាមេរិក ប្រសិនបើដ្រូនដ៏ទំនើបនេះ បានធ្លាក់ទៅក្នុងដៃរបស់រុស្ស៊ីU.S. To Send EW Capable MQ-1C Gray Eagle To Ukraine – Global Defense Corp