រដ្ឋធានីគៀវ៖ នៅក្នុងដំណើរទស្សនកិច្ចរបស់មេដឹកនាំបស្ចិមលោក ចំនួន៣ប្រទេស ទៅកាន់រដ្ឋធានីគៀវ កាលពីថ្ងៃព្រហស្បតិ៍ កាលពីថ្ងៃទី១៦ ខែមិថុនា នោះ ប្រធានាធិបតី ម៉ាក្រុង បានជំរុញឲ្យក្រុមហ៊ុនផលិតគ្រឿងយុទ្ធោបករណ៍របស់បារាំង បង្កើននូវការផ្គត់ផ្គង់កាំភ្លើងផ្លោង បាញ់ចម្ងាយឆ្ងាយបន្ថែមទៀត សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី១៧ ខែមិថុនា ឆ្នាំ២០២២ ថា ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា បើតាមទីប្រភពជិតស្និទ្ធនឹងក្រសួងការពារជាតិបារាំង បានអះអាងថា លោក អែមម៉ាញ៉ែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីបារាំង បានស្នើដល់ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់ខ្លួន ឈ្មោះ ណែក្សទ័រ (Nexter) ត្រូវបង្កើននូវការផលិតកាំភ្លើងផ្លោងហូវីតហ្ស៊ើរ (Howitzer) ប្រភេទសេសារ (Caesar) ឲ្យបានច្រើន និងលឿនបំផុត ព្រោះគាត់បានសន្យា បញ្ជូនគ្រឿងសព្វាវុធប្រភេទនេះ ចំនួន៦គ្រឿងបន្ថែមទៀត ទៅជួយដល់កងទ័ពអ៊ុយក្រែន។155-mm CAESAR - French howitzers to destroy the aggressor • Mezha.Media

ប្រភពព័ត៌មានដដែល បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា ប្រធានាធិបតីបារាំង នៅមុនដំណើរទស្សនកិច្ចរបស់គាត់ ទៅកាន់ទីក្រុងគៀវ កាលពីថ្ងៃព្រហស្បតិ៍ នោះ បានជំរុញដល់ក្រុមហ៊ុន Nexter ឲ្យត្រួតពិនិត្យឡើងវិញនូវក្រុមហ៊ុនរបស់ខ្លួន សម្រាប់ការអាចធ្វើការ នៅក្នុងរបៀប «សម័យសង្គ្រាម» ដើម្បីផលិតកាំភ្លើងផ្លោង Caesars ឲ្យបានច្រើន ហើយលឿនជាងមុន សម្រាប់កងទ័ពបារាំង។

ជាមួយគ្នានេះដែរ ប្រធានាធិបតីបារាំង បានសន្យាបញ្ជូនកាំភ្លើងផ្លោង Caesar ចំនួន៦គ្រឿងបន្ថែមទៀត ទៅកាន់ប្រទេសអ៊ុយក្រែន ដោយបន្ថែមពីលើចំនួនកាំភ្លើងផ្លោង ដែលបានផ្ដល់ឲ្យ កាលពីពេលមុនចំនួន១២គ្រឿងរួចមកហើយ។ ដោយឡែក កងទ័ពបារាំង ក៏មានប្រព័ន្ធកាំភ្លើងផ្លោងប្រភេទនេះ យ៉ាងតិច៨០គ្រឿង៕How American M777 Howitzers Could Turn the Tide of Ukraine War