ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ប្រកាសដំឡើងប្រាក់បៀវត្សរ៍ដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២៣ ខាង​មុខ​នេះតាមការសន្យា។

សម្ដេចតេជោបានប្រកាសយ៉ាងដូច្នេះក្នុងឱកាសដែលសម្ដេច​បានអញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​សិស្ស​សាលាភូមិន្ទរដ្ឋបាលជាង ២ពាន់នាក់ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ។

សម្តេចតេជោ​បញ្ជាក់​ថា ​ការ​ឡើង​នោះ គឺផ្តល់អាទិភាពដល់គ្រូបង្រៀន និងគ្រូពេទ្យ យ៉ាង​ហោច​ណាស់​បាន​ចំនួន ១.៥០០.០០០ រៀល​ក្នុង​មួយខែ ហើយការដំឡើងផ្សេងៗទៀតនោះ គឺ​ធ្វើ​តាម​របៀប​ផ្សេង ដោយ​អ្នក​ប្រើ​ខែ​ច្រើន​ឡើង​កម្រិត​ណាមួ​យ, អ្នកប្រាក់ខែតិច ឡើងកម្រិតណាមួយ ដើម្បីឱ្យសមតុល្យនឹងគ្នា ៕