កាលពីពេលលថ្មីៗនេះ សភាអឺរ៉ុប និងរដ្ឋសមាជិកសហភាពអឺរ៉ុបចំនួន ២៧ បានព្រមព្រៀងលើសេចក្តីសម្រេច កំណត់ឲ្យទូរសព្ទចល័ត និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀតនៅក្នុងសហភាពអឺរ៉ុប ត្រូវតែប្រើប្រាស់រន្ធសាកថ្មស្តង់ដាតែមួយជាកំហិត ដែលនោះគឺរន្ធសាក Type- C ។

ក្រុមហ៊ុន Apple គ្រោងនឹងបំពាក់រន្ធដោត USB-C ទៅលើគ្រប់ម៉ូដែលទាំងអស់ ឬអាចជាម៉ូឌែលខ្លះក្នុងត្រកូល iPhone 15 ដែលគ្រោងនឹងចេញលក់នៅ ឆ្នាំ២០២៣។

ការផ្លាស់ប្តូរមកប្រើប្រាស់រន្ធដោត USB-C បែបនេះ ក៏ដោយសារតែ​​ច្បាប់ថ្មីនៅសហភាពអឺរ៉ុប បានចែងថា ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកទាំងអស់ ដែលលក់ឧបករណ៍នៅអឺរ៉ុប ដូចជាទូរសព្ទថ្មីទាំងអស់ ថេប្លេត កុំព្យូទ័រយួរដៃ កាមេរ៉ាឌីជីថល កាសស្តាប់ត្រចៀក ឧបករណ៍វីដេអូហ្គេម និងឧបករណ៍បំពងសំឡេង ត្រូវតែប្រើប្រាស់រន្ធ USB-C៕EU sets date for common phone charge cable - BBC News

ប្រភព: Mac Rumors