ប្រទេសប្រេស៊ីល៖ មនុស្សច្រើន នាក់ត្រូវបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ ភ្លៀងធ្លាក់ខ្លាំង និង ការបាក់ដី ក្នុងប្រទេសប្រេស៊ីល កាលពីចុងសប្តាហ៍កន្លងទៅនេះ ខណៈមនុស្សរាប់ពាន់នាក់ផ្សេងទៀតបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath ។


កាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២២ ទីភ្នាក់ងារសារព័ត៌មាន CNN បានរាយការណ៍ថា នៅក្នុងរដ្ឋ Perangbuku ភាគឦសាននៃប្រទេសប្រេស៊ីល បានប្រឈមនឹងភ្លៀងធ្លាក់យ៉ាងខ្លាំង ក្នុងនោះក្រុមអាជ្ញាធរបាននិយាយថា តំបន់មួយចំនួនបានទទួលរងនូវភ្លៀងធ្លាក់ច្រើនជោគជាំក្នុងរយៈពេល ២៤ ម៉ោង រហូតបណ្ដាលឱ្យមនុស្សជាច្រើនពាន់នាក់ ពួកគេក៏រងការវាយប្រហារដោយភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងមកនេះ ដែលធ្វើឱ្យទំនប់នៅរដ្ឋ Biharទាំងពីរបានបាក់ និងធ្វើឱ្យមានមនុស្សយ៉ាងហោចណាស់៥៦ នាក់បានស្លាប់ និង ២៥ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន និងជាង ៣,៩០០ នាក់គ្មានផ្ទះសម្បែងស្នាក់​នៅ។

មិនតែប៉ុណ្ណោះការស្លាប់មួយចំនួនត្រូវបានគេសន្មតថាភាគច្រើនគឺបណ្ដាលមកពីការបាក់ដី ហើយប្រធានការិយាល័យការពារជនស៊ីវិលក្នុងរដ្ឋ Perangbuku បានជំរុញឱ្យប្រជាជននៅក្នុងតំបន់ហានិភ័យស្វែងរកកន្លែងជ្រកកោនដែលមានសុវត្តិភាព ដោយអាជ្ញាធរក៏បានរៀបចំសាលារៀនជាច្រើនសម្រាប់ធ្វើជាកន្លែងស្នាក់នៅរបស់ជនរងគ្រោះទាំងនោះផងដែរ។

យ៉ាងណាមិញប្រធានាធិបតី ប្រេស៊ីលលោក Jair Bolsonaro បាននិយាយថាពេលនេះកងទ័ពកំពុងចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះ ហើយគាត់នឹងចុះទៅកាន់តំបន់រងគ្រោះដើម្បីវាយតម្លៃពីស្ថានភាពផ្ទាល់៕ ប្រភព៖ Thairath