រដ្ឋធានីគៀវ៖ ដោយសារតែការវាយប្រយុទ្ធគ្នា កាន់តែខ្លាំងក្លាឡើង នៅក្នុងតំបន់ដុនបាស (Donbas) នោះ កងទ័ពអ៊ុយក្រែន បានអះអាងថា កម្លាំងយោធារុស្ស៊ី កំពុងតែព្យាយាម ឡោមព័ទ្ធកម្លាំងការពារទឹកដីរបស់ខ្លួន នៅក្នុងទីក្រុងលីស៊ីចាន់ស្ក៍ (Lysychansk) និង ទីក្រុងសេវេរ៉ូដូណែតស្ក៍ (Severodonetsk) នាភាគខាងកើត ប្រទេស។How Russia's Invasion of Ukraine Violates International Law | Council on  Foreign Relations

បណ្ដាញទូរទស្សន៍ CNN បានផ្សាយ កាលពីព្រឹក ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ថា លោក ស៊ើជេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី បានអះអាងថា អាទិភាពដ៏ចម្បងរបស់ក្រុងមូស្គូ គឺរំដោះតំបន់ដូណែតស្ក៍ (Donetsk) និង លូសាន់ស្ក៍ (Luhansk) ។

លោករដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី បានថ្លែង នៅក្នុងបទសម្ភាសន៍មួយ ជាមួយនឹងបណ្ដាញទូរទស្សន៍បារាំង TFI ថា «តំបន់ទាំង២នេះ ឥឡូវត្រូវបានទទួលស្គាល់ ដោយសហព័ន្ធន៍រុស្ស៊ី ជារដ្ឋឯករាជ្យ។ វាជាការពិតណាស់ គោលបំណងជាក់ស្តែងរបស់យើង គឺដើម្បីរុញច្រានឲ្យកងទ័ពអ៊ុយក្រែន និង កងវរសេនាតូចអ៊ុយក្រែន ដកចេញពីតំបន់ Donetsk និង Luhansk ។Russia-Ukraine war: what we know on day 92 of the invasion | Ukraine | The  Guardian

ដោយឡែក មន្រ្ដីយោធាអ៊ុយក្រែន បានអះអាងថា កម្លាំងទាហានរុស្ស៊ី កំពុងតែបាញ់ផ្លោង ឆ្លងព្រំដែន ចូលមកក្នុងតំបន់ភាគខាងជើង ទីក្រុងស៊ូមី (Sumy) និង ទីក្រុងឆើនីហ៊ីវ (Chernihiv) ។ រីឯមហិច្ឆតារបស់កម្លាំងទាហានឈ្លានពានរបស់រុស្ស៊ី គឺដើម្បីឡោមព័ទ្ធកងទ័ពរបស់យើង នៅក្នុងតំបន់ Lysychansk និង Severodonetsk ហើយបិទផ្លូវយុទ្ធសាស្រ្ដសំខាន់ៗ។

អគ្គសេនាធិការ កងទ័ពអ៊ុយក្រែន បានបញ្ជាក់ថា «រហូតមកដល់ពេលនេះ កម្លាំងទាហានរុស្ស៊ី កំពុងតែព្យាយាម វាយដណ្តើមឲ្យបានទីតាំងមួយចំនួន នៅជាយក្រុង ភាគឦសាន នៃទីក្រុង Severodonetsk ដោយធ្វើប្រតិបត្តិការ វាយលុក ចូលទៅនៅក្នុងទិសដៅ នៅកណ្តាលទីក្រុងនេះ»៕