រដ្ឋធានីវ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក ចាប់ផ្ដើមបញ្ជូនប្រព័ន្ធរ៉ុក្កែត ចម្ងាយឆ្ងាយ ទៅកាន់ប្រទេសអ៊ុយក្រែន ដើម្បីរារាំងដល់ការបិទខ្ទប់ច្រកសមុទ្រខ្មៅ ពីកងនាវាចម្បាំងរបស់រុស្ស៊ី
ហើយជំនួយគ្រឿងយុទ្ធោបករណ៍ទាំងនេះ ក៏ស្ថិតក្នុងកញ្ចប់ជំនួយសន្ដិសុខរបស់ក្រុងវ៉ាស៊ីនតោន មានទឹកប្រាក់ ៥៦ពាន់លានដុល្លារ ដែលត្រូវបានព្រឹទ្ធសភាសហរដ្ឋអាមេរិក បានអនុម័ត ជាបន្ដបន្ទាប់ កាលពីពេលកន្លងទៅថ្មីៗនេះ។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ដោយដកស្រង់ប្រភពពីបណ្ដាញទូរទស្សន៍ CNN យកមកចុះផ្សាយ ថា ជាការឆ្លើយតបទៅនឹងសំណើរបស់រដ្ឋាភិបាលក្រុងគៀវ សហរដ្ឋអាមេរិក គ្រោងនឹងបញ្ជូនប្រព័ន្ធរ៉ុក្កែត រយៈចម្ងាយឆ្ងាយដ៏ទំនើប ទៅកាន់អ៊ុយក្រែន។ ការផ្គត់ផ្គង់គ្រឿងសឹកទាំងនេះ នឹងត្រូវបានបញ្ជូនទៅនោះ ក៏ជាផ្នែកមួយ នៃកញ្ចប់ជំនួយយោធា និង សន្តិសុខដ៏ធំមួយ ទៅកាន់ប្រទេសអ៊ុយក្រែន។Russia-Ukraine War Latest: Russian Attack Kills Nine Civilians In Kharkiv;  Zelenskiy Accuses Moscow Of 'genocide' In Donbas – Live | Ukraine - News  Portel Latest News, Photos, Videos On News Portal - NewsPortel.com

សកម្មភាពបញ្ជូនគ្រឿងសឹកទំនើបៗរបស់សហរដ្ឋអាមេរិក បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី (Volodymyr Zelenskyy) និង រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូឡេបា (Dmytro Kuleba) កាលពីសប្តាហ៍មុន បានជំរុញឲ្យបណ្ដាប្រទេសលោកខាងលិច បង្កើននូវការផ្គត់ផ្គង់គ្រឿងសព្វាវុធ ជួយដល់ប្រទេសអ៊ុយក្រែន ដើម្បីទប់ស្កាត់នូវការវាយលុករបស់រុស្ស៊ី។

ព្រឺទ្ធសភាសហរដ្ឋអាមេរិក បានអនុម័តនូវកញ្ចប់ជំនួយបន្ទាន់ជាបន្ដបន្ទាប់ មានទំហំទឹកប្រាក់ ៥៦ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រទេសអ៊ុយក្រែន តាមសំណើរបស់ក្រុងវ៉ាស៊ីនតោន ដោយក្នុងនោះលើកទី១ បានអនុម័តនូវជំនួយយោធា មានទំហំទឹកប្រាក់ ចំនួន១៣,៦ពាន់លានដុល្លារ កាលពីអំឡុងខែមីនា និង លើកទី២ បានអនុម័តនូវទំហំទឹកប្រាក់ ៤០ពាន់លានដុល្លារ កាលពីដើមខែឧសភា ឆ្នាំ២០២២។ ទំហំទឹកប្រាក់មហាសាល សម្រាប់ជំនួយយោធាទាំងនេះ សម្រាប់តែសហរដ្ឋអាមរិក ជួយដល់ប្រទេសអ៊ុយក្រែន ដោយមិនបានគិត ពីជំនួយរបស់សម្ពន្ធមិត្តផ្សេងៗទៀតនោះឡើយ។

បើទោះជា រហូតមកដល់ពេលនេះ រុស្ស៊ីបានសម្រេចបើកកំពង់ផែ និង ច្រកសមុទ្រខ្មៅ ដើម្បីឲ្យដំណើរការឡើងវិញហើយក្ដី ប៉ុន្ដែសហរដ្ឋអាមេរិក កាលពីមុនេះ បានរៀបចំគម្រោងកម្ទេចកងនាវាចម្បាំងរបស់រុស្ស៊ី ដែលបិទខ្ទប់សមុទ្រខ្មៅ ដើម្បីអនុញ្ញាតឲ្យនាវាអាចដឹកទំនិញ និង គ្រាប់ធញ្ញជាតិ ចេញពីអ៊ុយក្រែន បញ្ជូនទៅកាន់ទីផ្សាររបស់ពិភពលោក៕Biden Reverses Course On Plans To Ship Long-Range Rockets To Ukraine |  NUTesla | The Informant