រាជធានីតូក្យូ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក គ្រាន់តែធ្វើដំណើរ មកជាន់ទឹកដីអាស៊ី មិនបានប៉ុន្មានផង ក៏ចេញមុខអះអាងថា ក្រុងវ៉ាស៊ីនតោន នឹងចេញមុខការពារតៃវ៉ាន់ ប្រសិនបើចិន ហ៊ានលើកកងទ័ព ចូលឈ្លានពាន ហើយសហរដ្ឋអាមេរិក ប្ដេជ្ញាការពារដែនកោះមួយនេះ មិនឲ្យអ្វីកើតឡើង ដូចនៅក្នុងប្រទេសអ៊ុយក្រែន នោះឡើយ។

សារព័ត៌មាន Al Jazeera បានផ្សាយថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែង កាលពីព្រឹក ថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២ ថា គាត់នឹងប្រើប្រាស់កម្លាំងយោធា ការពារតៃវ៉ាន់ ប្រសិនបើចិនហ៊ានវាយលុក ចូលឈ្លានពាន មកលើដែនកោះមួយនេះ។ ការអះអាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ហាក់ដូចជាបង្ហាញ អំពីការផ្លាស់ប្តូរគោលនយោបាយដ៏យូរអង្វែងរបស់ក្រុងវ៉ាស៊ីនតោន តាមអ្វីដែលហៅថា ភាពមិនច្បាស់លាស់ជាយុទ្ធសាស្រ្ត ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ នៅអាស៊ីបូព៌ា។First Thing: Biden to warn Xi against backing Putin | US news | The Guardian

លោកប្រធានាធិបតី បៃដិន បានធ្វើអត្ថាធិប្បាយបែបនេះ ខណៈកំពុងតែបំពេញទស្សនកិច្ច នៅក្នុងប្រទេសជប៉ុន ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកទី២ នៅតំបន់អាស៊ីបូព៌ា ចាប់តាំងពីគាត់បានឡើង កាន់តំណែង កាលពីឆ្នាំ២០២១។

ឆ្លើយតបទៅនឹងសំណួរជាច្រើន ពីក្រុមអ្នករាយការណ៍ព័ត៌មាន ជុំវិញបញ្ហាតៃវ៉ាន់ នៅក្នុងសន្និសីទសារព័ត៌មាន ជាមួយនឹងលោក ហ៊្វូមីអូ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្រ្ដីជប៉ុន នោះ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានបញ្ជាក់ថា ការការពារតៃវ៉ាន់ គឺជាការប្ដេជ្ញាចិត្តរបស់យើង។

លោកប្រធានាធិបតីសហរដ្ឋអាមេរិក បានថ្លែងបែបនេះ ខណៈក្រុងវ៉ាស៊ីនតោន បានយល់ស្របជាមួយនឹង «គោលនយោបាយចិនតែមួយ» ដែលបានចែងថា មានប្រទេសចិនតែមួយ ប៉ុន្តែវាមិនបានកំណត់លើតៃវ៉ាន់ នោះទេ ហើយទស្សនៈត្រង់ថា «តៃវ៉ាន់អាចត្រូវបង្ខំ» គឺ ជារឿង«មិនសមរម្យ» ទាល់តែសោះ។ ដូច្នេះ មិនមានសកម្មអ្វីផ្សេងទៀត ស្រដៀងគ្នា ទៅនឹងអ្វីដែលបានកើតឡើង នៅក្នុងប្រទេសអ៊ុយក្រែន នោះឡើយ។

សហរដ្ឋអាមេរិក បានសន្យា អស់រយៈពេលជាយូរមកហើយ ថា ក្រុងវ៉ាស៊ីនតោន នឹងជួយឲ្យតៃវ៉ាន់ អាចការពារខ្លួន ក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ឆ្នាំ១៩៧៩ ប៉ុន្តែក្រុងវ៉ាស៊ីនតោន បានឈប់សន្យាថា នឹងបញ្ជូនកងទ័ព ឬចូលរួមដោយផ្ទាល់ នៅក្នុងជម្លោះណាមួយ។ ច្បាប់នេះ ចែងថា «សហរដ្ឋអាមេរិក នឹងផ្តល់ឱ្យតៃវ៉ាន់ នូវមាត្រាជាច្រើន ស្ដីពីកិច្ចការពារជាតិ និង សេវាកម្មការពារជាតិ ក្នុងបរិមាណដូច្នេះ តាមចំនួនចាំបាច់ សម្រាប់ជួយឱ្យតៃវ៉ាន់ អាចរក្សាបាននូវសមត្ថភាពការពារខ្លួនឯងគ្រប់គ្រាន់»។Taiwan strives to bolster forces in response to Beijing sabre-rattling |  Financial Times

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រុងប៉េកាំង តែងតែចាត់ទុកតៃវ៉ាន់ ជាអាណាខេត្តរបស់ខ្លួន មិនអាចកាត់ផ្ដាច់ ចេញពីចិនបានឡើយ។ ជាមួយគ្នានេះដែរ ក្រុងប៉េកាំង តែងតែគំរាម ប្រើប្រាស់កម្លាំងទ័ព វាយលុកលុយ ទៅលើដែនកោះមួយនេះ ប្រសិនបើក្រុងតៃប៉ិប្រកាស ពីឯករាជភាព ផ្ដាច់ខ្លួន ចេញពីចិន។

ដោយឡែក លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) ប្រធានាធិបតីតៃវ៉ាន់ ធ្លាប់លើកឡើងថា លោកស្រី ត្រូវតែការពារដែនកោះមួយនេះ ឲ្យខាងតែបាន មិនឲ្យធ្លាក់ចូលទៅ ក្រោមការគ្រប់គ្រងរបស់ចិន បើទោះជា ត្រូវចំណាយ អស់ទំហំប៉ុនណាក៏ដោយ។ ជាមួយនឹងការអះអាងរបស់លោកស្រី ប្រធានាធិបតីតៃវ៉ាន់ នោះ ក្រុងតៃប៉ិ បានចំណាយថវិកាជាតិ រាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ សម្រាប់ទិញគ្រឿងយុទ្ធោបករណ៍ទំនើបៗ ពីសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងការវាយប្រហារជាយថាហេតុ ពីកម្លាំងយោធាចិន៕