Netflix ដែលជាកម្មវិធីទស្សនាកម្មវិធីកម្សាន្ត និងដែលគេនិយមបំផុតនោះគឹការទស្សនាភាគយន្តនោះ ពេលនេះ បានសម្រេចចិត្តកាត់បន្ថយបុគ្គលិក ១៥០នាក់បន្ថែមទៀត ក្រោយពីចំនួនអ្នកប្រើប្រាស់បានធ្លាក់ចុះជាគំហុក។Netflix to soon charge you for sharing passwords with other households -  GSMArena.com news

បើយោទៅតាមការចេញផ្សាយរបស់គេហទំព័រ Cnet បានអោយដឹងថា គិតត្រឹមខែមេសា ចំនួនម្ចាស់គណនីជាង ២០មុឺននាក់ បានបញ្ឈប់ការប្រើប្រាស់ Netflix ដែលជាការបាត់បង់ដ៏ច្រើនលើសលប់មិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្ររបស់ Netflix។

តាមរយៈការព្យាករណ៍ទុក នៅខែមិថុនា ខាងមុខ  Netflix អាចនឹងបាត់បង់អ្នកប្រើប្រាស់រហូតដល់២លានគណនីឯណ្ណោះ។ Netflix: 8 Tips to Get Your Money's Worth From the Service - CNET

ដោយឡែកសម្រាប់មូលហេតុវិញគឺដោយសារតែអ្នកប្រើប្រាស់មិនពេញចិត្តនឹងមុខងារថ្មីរបស់ Netflix ដែលមិនអនុញ្ញាតអោយម្ចាស់គណនី អោយលេខកូដសម្ងាត់(Password) ទៅនរណាម្នាក់ផ្សេងទៀតបាននោះទេ ប្រសិនបើមិនស្ថិតនៅក្នុងទីតាំងជាមួយគ្នា។

ឧទាហរណ៍: យើងរស់នៅភ្នំពេញ ហើយមិត្តរបស់យើងនៅសៀមរាបជាដើម​ ដូច្នេះអ្នកដែលនៅសៀមរាបមិនអាចយកគណនីរបស់យើងមើលបាននោះទេ ព្រោះមិនស្ថិតនៅក្នុងទីតាំងតែមួយ៕

ប្រភព: Cnet