TikTok គឺជាបណ្តាញសង្គមដែលមានភាពល្បីល្បាញជាគេនាពេលបច្ចុប្បន្ន ដែលបានជួយអោយអ្នកបង្កើតវីដែអូជាច្រើនរកបានប្រាក់ចំណូលតាមរយៈការប្រើប្រាស់កម្មវិធីនេះ។

យោងទៅតាមគេហទំព័រផ្លូវការរបស់ TikTok បានអោយដឹងថា ” TikTok  នឹងដាក់ដំណើរមុខងារថ្មី ដែលមានឈ្មោះថា TikTok Pulse ដែលអនុញ្ញាតអោយតែម្ចាស់គណនីណាដែលមានអ្នកតាមដែន (Followers) ចាប់ពីមួយសែននាក់ឡើងទៅតែប៉ុណ្ណោះ។”

តែយ៉ាងណាមិញ សម្រាប់ប្រាក់ចំណួលដែលបានតាមរយៈ TikTok Pulse និងពាណិជ្ជកម្មនៅក្នុងវីដេអូ នឹងត្រូវចែកទៅកាន់ខាងក្រុមហ៊ុន TikTok ៥០ភាគរយ។

គួរបញ្ជាក់ផងដែរ សម្រាប់មុខងារ TikTok Pulse ទើបតែដាក់អោយសាកល្បងសិនតែប៉ុណ្ណោះ នៅក្នុងប្រទេសអាមេរិក៕TikTok to Share Ad Revenue with Creators | PetaPixel

ប្រភព: TikTok