ខេត្តត្បូងឃ្មុំ៖ នៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ មានភ្លៀងធ្លាក់គ្រប់ទាំង ៧ ក្រុង-ស្រុក ក្នុងម្រិតកម្ពស់ទឹកភ្លៀងចាប់ពី ១៦,៤ – ៧០,៥ មម ដោយឡែកនៅក្នុងស្រុកពញាក្រែក មានកម្រិតទឹកភ្លៀង ៦៦ មម បណ្តាលឲ្យប្រព័ន្ឋធារាសាស្ត្រ ជីតុក មានជំនន់ទឹកភ្លៀងបានហូរកាត់លើខ្នងភ្លឺប្រឡាយ តែមិនបណ្តាលឲ្យរងខូចខាតនោះទេ ។
សូមបញ្ជាក់ថា កាលព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ នេះ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១៨-២៤ ខែឧសភា ឆ្នាំ២០២២ ដោយក្នុងរយៈពេល១សប្ដាហ៍ទៅមុខ កម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ក្នុងកម្រិតមធ្យម និងខ្យល់មូសុងនិរតីក្នុងកម្រិតពីបង្គួរទៅខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ1ErYR2G2w_vrPy7ia8jVt1gDK0n8BDRFcEvXkrR5EiSR37dLzxF57zX5Fr64TCp9dbYdrAEIzK4fBnMQVV9xCDZ49dVoyqyeXM-BJgLKO3uzNTFf9vVrXrEiuYp8BVlQfagJXAkeJvzI_IqJaeNrOrBNRNd7ndK-cTniihl0EX8vZG1QbbE_zka8/s960/photo_2022-05-18_07-59-53.jpgស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី៣៣-៣៥ °C ហើយអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំង លាយឡំដោយផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។ តែចាប់ពីថ្ងៃ២២-២៤ ខែឧសភា បរិមាណទឹកភ្លៀងនឹងចុះថមថយបន្តិចវិញ។
ចំណែក នៅតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C ហើយ អាចមានភ្លៀងនៅ ក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្តរន្ទះ និងខ្យល់កន្ត្រាក់ ។ រីឯនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C និងសីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C ហើយនឹងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
ក្រសួងធនធានទឹក ក៏បានបញ្ជាក់ដែរថា នៅលើផ្ទៃសមុទ្រក៏អាចមានភ្លៀងផ្គរ រន្ទះ ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ សូមប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyfXb1dXzS7YjN3HJItKZiASScHUBQu_RYYNEQQB2ye-M_FG7Y2xJC8Dq9E26f-ym44hcaYqA9u5MuJovSwmxf8aZUvYL-aAyNXgWdZKF1-eaxv-WNmWw3TaIGUVfzwTfh9s1Pd621tzRAAuX01-0F2MteDdo_e1jofotohSRj7TnHgT0YwgXJRAtC/s960/photo_2022-05-18_07-59-54.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQySECM2hhcQdP-nUDLTUka0Qz4lMPI935FmS_rHyUUAQpzURY_9xDP5atzV6xByPy_l6fJbNB8goQu1Z7df8JijKYYeT94U-9PON89-B4qutSHpx_jP4EJXphdLrhdWH8eMCkWQkv3fdY7NbZdnjTqME6TMz9RtHnfrvnDXNFhUBkzPigv-YJZTPT/s960/photo_2022-05-18_08-00-35.jpg