ប្រទេសថៃ៖ មហាជនមានការងើយឆ្ងល់ បន្ទាប់ពីមានការផុសរូបភាពគូស្នេហ៍រៀបការ ដោយមានកូនកំលោះចំនួនបី នាក់ និងកូនក្រមុំចំនួនម្នាក់ ក្នុងសម្លៀកបំពាក់អាពាហ៍ពិពាហ៍យ៉ាងស្រស់ស្អាត ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kapook។

ទាក់ទងនិងនឹងរឿងរ៉ាវនេះផងដែរបានធ្វើឱ្យមហាជនពិតជាមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំងក្រោយពីមានការបង្ហោះនូវរូបភាពកូនក្រមុំ និងកូនកំលោះចូលទៅក្នុងបណ្តាញសង្គមស្លៀកពាក់ឈុតរៀបការយ៉ាងស្រស់ស្អាត មិនតែប៉ុណ្ណោះរូប​ភាពនោះពិតជាបានធ្វើឱ្យមហាជនគ្រប់គ្នាមានការងើយឆ្ងល់ជាខ្លាំងនោះគឺ មានវត្តមានកូនលំលោះរហូតទៅដល់បីនាក់ តែកូនក្រមុំមានតែម្នាក់ ​ក្នុងនោះក៏មានទាំងសរសេរសារ “កូនកំលោះបីនាក់ និងកូនក្រមុំម្នាក់” ។

មហាជនបន្ទាប់ពីបានឃើញនូវគូស្នេហ៍រៀបការដោយមានវត្តមានកូនកំលោះរហូតទៅដល់បីនាក់បែបនេះ ពួកគេពិតជាមានចម្ងល់ជាខ្លាំង ព្រមទាំងបានចូលទៅខមមិនសួរទាក់ទងនឹងរឿងមួយនេះថា វាជាការពិត ឬក៏គ្រាន់តែជាការលេងសើច ហើយខ្លះទៀតក៏បញ្ចេញមតិថាបើជាការពិតចុះពេលផ្រុំដំណែកតើគិតយ៉ាងណា ក្នុងនោះក៏មានអ្នកបានចូលមកបញ្ចេញមតិថា នេះប្រហែលជាការថតលេងនោះទេ អាចបុរសទាំងបីនាក់នេះជាមិត្តភ័ក្តិកូនកំលោះហើយស្លៀកពាក់ថតលេងក៏អាចថាបាន។

ទោះជាយ៉ាងណាទាក់ទងនឹងរឿងរ៉ាវកូនកំលោះបីនាក់ ទល់នឹងកូនក្រមុំម្នាក់គឺសាមីខ្លួននៅមិនទាន់បានចេញមកបកស្រាយនូវការពិតយ៉ាងណានោះទេ ប៉ុន្តែក្រោយមកក៏មានការបញ្ជាក់ពីខាងម្ចាស់អាខោនដែលមានឈ្មោះថា tuatimeshop ថារឿងរ៉ាវខាងលើគឺជារឿងពិត៕ ប្រភព៖ Kapook