ភ្នំពេញ៖ នាមុននេះបន្តិចមានព័ត៌មានបឋមបានឲ្យដឹងថា ឪពុក ម្ដាយ របស់តារាចម្រៀងស្រីវ័យក្មេង និងជាអតីតបេក្ខភាព កម្មវិធីប្រឡងចម្រៀង «Cambodian Idol» រដូវកាលទី១ កញ្ញា សុវត្ថិឌី ធារិកា បានទទួលមរណភាពទាំង២នាក់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៌នៅខេត្តព្រះវិហារ។

ជាក់ស្ដែងយោងតាមការបង្ហោះរបស់គណនីហ្វេសប៊ុកឈ្មោះ Eam Vanny បានបង្ហោះសាររៀបរាប់ឲ្យដឹងថា៖ «ឪពុក និងម្តាយរបស់​​ សុវត្ថិឌី ធារិកា បានបាត់បង់ជីវិតទាំងពីរអ្នកហើយ ក្នុងគ្រោះថ្នាក់ចរាចរ នៅស្រុកឆែប ខេត្តព្រះវិហារ ធារិកា ប្អូនប្រុស និងយាយផុតគ្រោះថ្នាក់ បងសោកស្តាយការបាត់បង់នេះណាស់»។

យ៉ាងណាមិញនេះគ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះសម្រាប់ព័ត៌មានពិស្ដារ KBN នឹងធ្វើការផ្សាយជូននៅពេលក្រោយទៀត ៕