ខេត្តសៀមរាប៖ អ្នកដំណើរ និងភ្ញៀវទេសចរ ដែលធ្វើដំណើរតាមផ្លូវ គល់ស្ពានព្រះរាជដំណាក់ រហូតដល់គល់ស្ពាននាគផ្លូវ៦០ម៉ែត្រ ត្រូវតែដឹង ព្រោះចាប់ពីពេលនេះតទៅ គឺដាក់ជាផ្លូវឯកទិសហើយ ដោយធ្វើបានតែទៅប៉ុណ្ណោះ មិនអាចត្រឡប់ក្រោយបានទេ។

មន្ត្រីនគរបាលចរាចរខេត្តសៀមរាប បានឲ្យដឹងថា ប៉ុន្តែចាប់ពីពេលនេះ តទៅ គឺត្រូវធ្វើចរាចរណ៍បានតែទៅ(ឯកទិស) ពោលគឺអាចធ្វើចរាចរណ៍ពីទិសដៅស្ពានព្រះដំណាក់ ទៅស្ពាននាគបានតែប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យធ្វើដំណើរត្រឡប់ ពីទិសដៅស្ពាននេះមកកាន់ស្ពានព្រះរាជដំណាក់វិញឡើយ។ ជំហានដំបូងសមត្ថកិច្ច និងចុះធ្វើការណែនាំ អំពីផ្លាកសញ្ញាហាមចូល ឬឆ្លងកាត់ផ្លូវនេះ ដោយមានការពន្យល់ណែនាំ ប្រជាពលរដ្ឋ ទូទៅ សិស្សានុសិស្ស ឱ្យយល់ច្បាស់ ចៀសវាង ការល្មើសនៅច្បាប់ចរាចរណ៍ ឬអាចបង្កឲ្យមានគ្រោះថ្នាក់ជាយថាហេតុ។
មន្ត្រីនគរបាលចរាចរណ៍ បញ្ជាក់ថា បន្ទាប់ពីធ្វើការណែនាំមួយរយៈពេលហើយ បើបងប្អូន នៅតែបំពានជិះបញ្ច្រាសទិសដៅចរាចរណ៍ទៀតនោះ សមត្ថកិច្ចនឹងធ្វើការចាប់ផាកពិន័យទៅតាមច្បាប់ចរាចរណ៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaWWAvzPnrNHL5ua-wEJCer64dEVPFMyUQVVQsGdYmkhJAMgPQ7gLBim6_qIkmGXXLidFd8o_7962dTulzwb3R5nLUwgE8lrUjWlWqZkx2NLN9rh27OoHze6emV2Q259-hcckf9xU-3MMGz_EM8T2ijTvJ-HPHDnu35u5TKzZ-HUKXwkBs4IsiYJnw/s1280/photo_2022-05-17_16-16-42%20(2).jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvXZ1o0SdeEDyEs8sVdOEtbY6gkTlHg-vEmEW5iQzoiI7izki9AcxhALSRvuj3Uz3iaAEoEG9eJ_MmEZkZNAimy3Sfnx1uVQJqpRLVxi_SVGeXkdtL5UM0oFDogUEzKeIgkErYw-GBxV9uWmL6ExaMXAw_9kSRk08d8_9SPquC6HaapRPRvqo9QFgI/s1280/photo_2022-05-17_16-16-42.jpg