ប្រទេសវៀតណាម៖ កាលពីថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន សេវ៉ាន់ សាំមីត ទ្រិក (Seven Summit Treks) ដែលជាក្រុមហ៊ុនជំនាញរៀបចំការឡើងភ្នំនៅ ខាតមីន ឌូ (Kathmandu) ប្រទេសនេប៉ាល់ បានប្រកាសថានារីជនជាតិវៀតណាមម្នាក់មានឈ្មោះ ទៀន ញ្ញា  (Thanh Nha) នាងបានទទួលជោគជ័យក្នុងការដណ្តើមយកពានរង្វាន់ពីការឡើងភ្នំ អេវឺរេស( EVEREST) ដោយជោគជ័យ។

ទាក់ទងនឹងការទទួលបាន​នូវភាពជោគជ័យនេះផងដែរ ទៀន ញ្ញា  (Thanh Nha) គឺជាសមាជិកនៃក្រុមឡើងភ្នំដែលរៀបចំដោយក្រុមហ៊ុន សេវ៉ាន់ សាំមីត ទ្រិក (Seven Summit Treks) នេះឡើងមក ក្នុងនោះផងដែល ទៀន ញ្ញា  (Thanh Nha) នាងបានរៀបរាប់ថាដំបូងឡើយនាងនៅឯជំរុំមូលដ្ឋានបន្ទាប់ពីការធ្វើដំណើរឡើងភ្នំនេះ បន្ថែមពីនេះគឺ អាកាសធាតុនៅទីនោះ មានសភាពអាក្រក់ខ្លាំងព្រោះដោយសារមានខ្យល់ព្យុះ ហើយក៏មានសភាពត្រជាក់ខ្លាំងផងដែរ។ លុះនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២នាងធ្វើដំណើរទៅដល់ស្ថានីយ៍ខាងលើបានមួយដំណាក់ទៀត ហើយក៏ស្នាក់នៅទីនោះមួយរយៈសិន ដើម្បីធ្វើដំណើររបស់នាងទៅកាន់កំពូលភ្នំដ៏ខ្ពស់មួយនេះបន្តទៀត ទោះបីជាអាកាសធាតុនៅតែមិនល្អក៏ដោយនាងអាចយកឈ្នះវាបាន ព្រមទាំងបានទទួលនូវជោគជ័យក្នុងការឡើងភ្នំមួយនេះបានយ៉ាងអស្ចារ្យ និងស្ទើរមិនគួរឱ្យជឿ នៅក្នុងថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ២០២២នេះ។

ភាពជោគេជ័យនេះ ទៀន ញ្ញា  (Thanh Nha) បានធ្វើឱ្យមហាជនគ្រប់គ្នាមានការចាប់អារម្មណ៍ ក៏ដូចជាកោតសរសើរពីសមត្ថភាព ដែលនាងបានបង្ហាញនូវភាពក្លាហានតស៊ូគ្រប់ឧបសក្គដើម្បីទៅដល់គោលដៅដែលខ្លួនបានកំណត់ទុកដោយមិនរាថយ។

គួរបញ្ជក់ផងដែរថា ភ្នំ អេវឺរេស( EVEREST) មានកម្ពស់ ៨,៨៤៩ ម៉ែត្រជាភ្នំដែលខ្ពស់ជាងគេលើពិភពលោកស្ថិតនៅជួរភ្នំហិម៉ាល័យ នៅជាប់ព្រំប្រទល់ប្រទេស ចិន និង នេប៉ាល់៕