ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា គ្រូពេទ្យអាមេរិកបានធ្វើសំណាកឱ្យសម្តេច​​​​ដូចជាម៉ាស្សា ដូច្នេះសម្តេចចង់រកគ្រូពេទ្យ TYDA ព្រោះថាពេទ្យនេះថ្នម រឿងរុកច្រមុះ ខណៈពេទ្យសម្តេច ៣ នាក់ដៃធ្ងន់។

សម្ដេច ហ៊ុន សែន បានថ្លែងបែបនេះនៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ព្រឹកនេះ សម្តេចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖​ «ខ្ញុំចង់រកក្រុមគ្រូពេទ្យTYDA ជួយព្យាបាលឱ្យខ្ញុំ គេថាពេទ្យនេះថ្នម អារឿងរុកច្រមុះឱ្យខ្ញុំនេះ ពេលនេះខ្ញុំបានទិញពីអាមេរិក ​មុនប្រជុំធ្វើតេស្តទាំងអស់ តែអាមេរិកធ្វើដូចជាម៉ាស្សាឱ្យយើង ពេលនេះទិញបានជាង ៣០០ ប្រអប់ ទុកប្រើខ្លួនឯង និង ទុកឱ្យចៅៗ តែពេទ្យខាងខ្ញុំទាំង ៣ ដៃធ្ងន់គួរឱ្យខ្លាច តែកាលទៅឥណ្ឌូនេស៊ី គេធ្វើស្រួលគេថ្នម»៕