កាលពីពេលថ្មីៗនេះ គូស្នេហ៍មួយគូ បានធ្វើអោយគ្រប់បណ្តាញសង្គមទូទាំងពិភពលោកផ្ទុះ និងកក្រើកជាខ្លាំង  ជាមួយនឹងវីដេអូដែលការកាត់ក្តី និងការបរិហារកេរ្តិ៍រវាងតារាសម្តែងប្រុស Johnny Depp និង តារាសម្តែងស្រី Amber Heard ដែលអ្នកទាំងពីបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នា ក្រោយមកពួកក៏បានបែកបាក់គ្នានៅឆ្នាំ ២០១៦។Key moments from Johnny Depp and Amber Heard defamation trial so far |  EW.com

រូបភាព និង វីដេអូនៅក្នុងតុលាការដែលកំពុងកាត់ក្តីរបស់តារាសម្តែងទាំងពីរ ត្រូវបានចែកចាយជាច្រើនលើកច្រើនសារ ជាពិសេសនៅលើបណ្តាញសង្គម Tik Tok និង​YouTube រហូតក្លាយជារឿងមួយដែលមានអ្នកតាមដានច្រើនជាងគេបង្អស់នៅក្នុងបណ្តាញសង្គម។

សន្ទុះអ្នកតាមដានរឿងនេះកើនឡើងជាគំហុក ដែលបង្កអោយមានការព្រួយបារម្ភខ្លាំងនៅក្នុងបណ្តាញសង្គម ដោយមានមតិជាច្រើនលើកឡើងថា “ការចងដង់ឮរៀងគ្រួសារ ឬការបរិហារកេរ្តិ៍របស់នរណាម្នាក់ នឹងធ្វើអោយបណ្តាញសង្គមមានភាពច្របូកច្របល់កាន់តែខ្លាំង”។5 Domestic Abuse Experts on the Johnny Depp-Amber Heard Trial

បច្ចុប្បន្នរឿងក្តីរវាងតារាសម្តែងប្រុស Johnny Depp និង តារាសម្តែងស្រី Amber Heard កំពុងតែបន្តនៅឡើយ ដែលគ្រប់ជំហានត្រូវបានតាមដានយ៉ាងហ្មត់ចត់ពីសំណាកក្រសែភ្នែកមនុស្សរាប់លាននាក់នៅលើតាមបណ្តាញសង្កម។ 

គួរបញ្ជាក់ផងដែរថា សម្រាប់ការកាត់ក្តីនៅក្នុងតុលារនេះ ក៏មានការផ្សាយបន្តផ្ទាល់ផងដែរ​ ដែលកត្តានេះហើយធ្វើអោយមនុស្សកាន់តែចង់តាមដាននោះ៕

ប្រភព: Cnet