ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ព្រឹកនេះ សម្តេចសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

នាក្នុងឱកាសនោះផងដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ធ្ងន់ៗថា រាល់អ្នកដំណើរ មិនថាជនជាតិខ្មែរ ឬ ជនជាតិបរទេស ដែលមិនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ហើយចង់ធ្វើដំណើរចូលមកកម្ពុជា ត្រូវតែធ្វើតេស្ត និង ធ្វើចត្តាឡីស័ក៧ថ្ងៃ ផ្ទុយទៅវិញ ចំពោះអ្នកដែលចាក់វ៉ាក់សាំងរួចហើយគឺចូលមកកម្ពុជាគឺងាយស្រួលណាស់ មិនចាំបាច់ធ្វើតេស្ត និងចត្តាឡីស័កឡើយដោយត្រូវ“ត្រូវអនុវត្តទេសចរណ៍វ៉ាក់សាំង “។