ខេត្តសៀមរាប៖ ក្នុងជីវភាពរស់នៅរបស់អ្នកស្រុកអង្គរ រមែងភ្ជាប់នឹងបេតិកភណ្ឌ តាំងពីយូរលង់ណាស់មកហើយ ដោយពុំអាចដាច់រវាងបេតិកភណ្ឌរូបី(ប្រាសាទ) និងបេតិកភណ្ឌអរូបី(ការប្រតិបត្តិប្រពៃណី)។
ជារៀងរាល់ឆ្នាំ នៅថ្ងៃ៣កើត ខែពិសាខ ពោលគឺដើមខែវស្សា អ្នកភូមិចំណុះជើងវត្តអធ្វាតែងតែនាំគ្នាប្រារព្ធពិធីឡើងអ្នកតាម្ចាស់ស្រុក ដើម្បីសុំទឹកភ្លៀង និងសេចក្តីសុខចម្រើនសម្រាប់សហគមន៍ដែលពួកគេរស់នៅ ឱ្យចៀសផុតពីរោគាព្យាធិ គ្រោះកាចឧបទ្រពចង្រៃពីមនុស្សនិងសត្វ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAiwlmnEhz7HTi8pDH7ye3rtz6BiABM0--yksIVJMmaDjERGXMLQG5ybZ6p1g8mK9nHbeKwHZI1VAqruop_L-T_81hhiHljZ8HMEAKhPkSYAzdMlSS4tPsBIXj2mgGqBLl8p8PmpBGq5pJB4T-mrfNtTBBcD-zjpfkUps6HRkUkiWLlLz1fH860MSs/s1280/photo_2022-05-04_14-59-46%20(2).jpgទីតាំងសម្រាប់ធ្វើកិច្ចពិធីមាន៣កន្លែង គឺនៅប្រាសាទវត្តអធ្វា នៅទួលតាមឿង និងទួលដូនប៉ុក។ ដំបូងគេធ្វើពិធីឡើងអ្នកតានៅប្រាសាទវត្តអធ្វា ទើបបន្តទៅឡើងនៅទួលដូនប៉ុក និងបញ្ចប់នៅទីទួលតាមឿងដែលជាផ្នែកមួយនៃរចនាសម្ពន្ធប្រាសាទវត្តអធ្វាវិញ។
ក្នុងពិធីឡើងអ្នកតាម្ចាស់ស្រុកទាំង៣កន្លែងនេះ ប្រជាពលរដ្ឋ តែងរៀបចំគ្រឿងរណ្តាប់ រួមមាន៖ ក្បាលជ្រូក មាន់ ស្រា ទឹកក្រូច នំចំណី បាយសម្ល ទៀន ធូប ផ្កាភ្ញី បាយសី និងសម្លៀកបំពាក់ជាដើម។ អ្នកតាដែលគេបញ្ចូលរូប មានដូចជា លោកតាមហារាជ មហាជម្ពូ ស្តេចនាគខៀវ នាគស នាគក្រហម យមភូបាល។ល។ ការបញ្ចូលរូបតាមលំដាប់លំដោយ ហើយមនុស្សអាចប្រាស្រ័យជាមួយអ្នកតាបានតាមរយៈ រូបស្នង ដោយសុំទឹកមន្ត និងឱ្យអ្នកតាទាំងនោះស្តោះផ្លុំសុំសេចក្តីចម្រើន រកស៊ីមានបាន និងស្រុកទេសមានសេចក្តីសុខ សុខសន្តិភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6ypAvLD_lBHUtoZdoyx2dnHpWyZzNOWOXCJ448pKOfT7tLRue7X2iECSapqJRvrfyOWPur2mLfct2-TwCwXx_ODwAO31_Gr620GZ6XaLkgcvcLWpd6QukWFLfOW8qAvk1iM08RI1mcgX5HG4dYT85DfXhnS8cXCUdWvHhDAKm-gouuAr9O89sh-U5/s1280/photo_2022-05-04_14-59-46.jpgក្រោយពេលបញ្ចូលរូបចប់សព្វគ្រប់ គេធ្វើកិច្ចបញ្ជូនអ្នកតាឱ្យទៅភ្នំគូលែន។ គេធ្វើជារូបកូនឡានក្រដាសដើម្បីសន្មតថា នេះជាយានជំនិះឱ្យអ្នកតាទាំងនោះបានជិះទៅដល់ភ្នំគូលែន ដោយមានចាក់បាយសម្លដែលសែនថ្វាយអ្នកតា ចូលទៅក្នុងឡានក្រដាសនោះ រួចសែងសំដៅទៅទិសខាងជើងឆ្ងាយពីទីតាំងពិធី ហើយទម្លាក់ចោលនៅទីនោះ ក្នុងបំណងថាអ្នកតាពិតជាបានធ្វើដំណើរទិសខាងជើងមែន។ ទំនៀមស្រដៀងគ្នានេះក៏មានប្រតិបត្តិនៅម្តុំប្រាសាទបាគង ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6ypAvLD_lBHUtoZdoyx2dnHpWyZzNOWOXCJ448pKOfT7tLRue7X2iECSapqJRvrfyOWPur2mLfct2-TwCwXx_ODwAO31_Gr620GZ6XaLkgcvcLWpd6QukWFLfOW8qAvk1iM08RI1mcgX5HG4dYT85DfXhnS8cXCUdWvHhDAKm-gouuAr9O89sh-U5/s1280/photo_2022-05-04_14-59-46.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqHNHDGmbUJSLHHKpOR5Zq-HRlMYV9mPDzt3IylaLzXtDP8idx69Nu88Mhwj-4Yl6wu4zHMObEpskj4oM1ERF7ZYxH4CQUU7-iTKUj7L7Yt8iNeakAKi4qvbZ91WwmLNp8N7CYrpKg2dE240f9mjOQggUPxkZQJ6x4ylqw7Tf_3wgSpCyUkYqXkaov/s1280/photo_2022-05-04_14-59-48%20(2).jpg