ប្រទេសថៃ៖ រឿងរ៉ាវដ៏គួរភ្ញាក់ផ្អើលមួយបានកើតឡើង នៅតាមដងផ្លូវក្នុងខេត្ត Phichit ដោយមានបុរសអ្នកធ្វើដំណើរតាមរថយន្ដដឹកចេកជាច្រើនជាមួយនឹងប្រពន្ធម្នាក់ បានបង្កជម្លោះជាមួយនឹងសមត្ថកិច្ច ព្រោះបដិសេធមិនឱ្យក្រុមប៉ូលីសឆែកឆេរក្នុងឡានរបស់ខ្លួន តែចុងក្រោយបានរកឃើញថាឡាននោះបានលាក់ទុកគ្រឿងញៀនជាច្រើនក្រោមគំនរផ្លែចេក។នេះបើយោងតាមការចុះផ្សាយចុះផ្សាយរបស់សារព័ត៌មាន Khaosod។

ការណីមួយនេះបានកើតឡើងបន្ទាប់ពីមានការចុះត្រួតពិនិត្យពីសំណាក់សមត្ថកិច្ចនៅតាមដងផ្លូវដែលបានដាក់ពង្រាយក្នុងការតាមចាប់នូវរថយន្តមួយគ្រឿងដែលបានទទួលដំណឹងពីនគរបាលប៉ុស្តិ៍ លោកនឿន គឹម ក្នុងខេត្ត Phitsanulok ថាមានរថយន្តមួយគ្រឿងមិនបានឈប់ដើម្បីឱ្យគេឆែកឆេរនៅប៉ុស្តិ៍ត្រួតពិនិត្យ គ្រឿងញៀនឡើយ ទើបមានការសង្ស័យក៏បានឃាត់រថយន្តមួយគ្រឿងដែលធ្វើដំណើរពីរនាក់ប្ដីប្រពន្ធ ដោយប្ដីមានឈ្មោះថា អាឡង់ ជីម៉ឺ អាយុ៣៤ឆ្នាំ និងប្រពន្ធឈ្មោះថា ឆាលីនី ណុបភេត អាយុ២៧ឆ្នាំដឹកចេកជាច្រើនស្ទង ឱ្យពួកគេឈប់ដើម្បីធ្វើការឆែកឆេរ តែបុរសដែលជាប្ដីជាអ្នកបើកបរបានឈ្លោះប្រកែកជាមួយក្រុមប៉ូលីស ដោយបដិសេធមិនឱ្យធ្វើការឆែកឆេរជាដាច់ខាត់។ ទន្ទឹមនឹងនោះប៉ូលីសរឹតតែសង្ស័យក៏បានឡើងទៅពិនិត្យមើលនៅគូថឡានខាងក្រោយដែលផ្ទុកចេកជាច្រើននោះ ក៏បានរកឃើញថាមានថ្នាំញៀនប្រភេទ តំហ្វេតាមីនរហូតទៅដល់ ២៦,៩៧៥ គ្រាប់នៅខាងក្រោមគំនរផ្លែចេកជាច្រើនដែលបានដឹកដើម្បីបន្លំភ្នែកប៉ូលីសកុំឱ្យមានការសង្ស័យមកលើឡានរបស់ខ្លួន។

យ៉ាណាមិញសមត្ថកិច្ចក៏បានធ្វើការឃាតយករថយន្តព្រមទាំង ឃាត់ខ្លួនជនល្មើសជួញដូគ្រឿងញៀនទាំងពីរនាក់ប្ដីប្រពន្ធនេះភ្លាមៗ រួចបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលីសដើម្បីធ្វើការសាកសួរបន្ថែមទាក់ទងនិងករណីមួយនេះ រួចនឹងចាត់ការទៅតាមផ្លូវច្បាប់បន្តទៀត៕  ប្រភព៖ Khaosod