រដ្ឋធានីមូស្គូ៖ ស្របពេល បណ្ដាប្រទេសបស្ចិមលោក កំពុងតែបង្កើននូវការដឹកបញ្ជូនគ្រឿងសព្វាវុធ កាន់តែច្រើនឡើង ទៅជួយប្រទេសអ៊ុយក្រែន នោះ ប្រមុខការទូតការទូតរុស្ស៊ី បានព្រមាន ពីការវាយប្រហារ ដោយស្របច្បាប់របស់កងទ័ពក្រុងមូស្គូ។

សារព័ត៌មានឥណ្ឌា Republic World បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ថា លោក ស៊ើរហ្គេ ឡាវរ៉ូវ (Sergei Lavrov) រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី បានថ្លែង កាលពីថ្ងៃសុក្រ ទី២៩ ខែមេសា ថា ការដឹកជញ្ជូនគ្រឿងយុទ្ធោបករណ៍ណាមួយ បញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែន នឹងត្រូវចាត់ទុក ជាគោលដៅស្របច្បាប់ សម្រាប់រុស្ស៊ី។ ប្រមុខការទូតរុស្ស៊ី រូបនេះ បានប្រាប់ដល់សារព័ត៌មាន Al Arabiya ថា ដោយសារតែអាវុធទាំងនោះ នឹងត្រូវប្រគល់ទៅឱ្យរបបគ្រប់គ្រងក្រុងគៀវ ដែលកំពុងធ្វើសង្រ្គាម ប្រឆាំងនឹងប្រជាជនរបស់រុស្ស៊ី ហើយប្រឆាំងនឹងជនស៊ីវិល នៅភាគខាងកើត ប្រទេសអ៊ុយក្រែន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF9Ahpk63HgwWvBtu-fKkyNYnD74mfAuVMKSu9AsNPA3iKF-8GioqNUIJTKYV3jwsFBhcVOg7CAvKPkZDePd_zr97pRF1IjYsx2TM1zyprFnkCY-Hg-f9cEwTkFdf2zorsdEl9No14jt-e503vwmoDkFYd-1pYMrHOV51BWCb1p_YL0TGppAfPX2Bh/s750/photo_2022-04-30_15-01-50%20(3).jpg

រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា បណ្ដាប្រទេសលោកខាងលិច កំពុងតែបង្កើននូវការដឹកជញ្ជូនគ្រឿងយុទ្ធោបករណ៍ ជួយដល់ប្រទេសអ៊ុយក្រែន ដោយរួមទាំងគ្រឿងសព្វាវុធ ដែលអាចបាញ់ទៅដល់ទឹកដីរុស្ស៊ី។ ចំណែកមូលដ្ឋានយោធាជាច្រើន ត្រូវបានសាងសង់ឡើង រួមទាំង នៅសមុទ្រអាហ្សូវ (Azov)។ ដោយឡែក ការធ្វើសមយុទ្ធយោធា រាប់សិបលើក ត្រូវបានធ្វើឡើង ហើយភាគច្រើន នៅលើទឹកដីអ៊ុយក្រែន ដោយមានជំនួយរបស់ណាតូ។ សកម្មភាពយោធាទាំងនោះ ភាគច្រើន សំដៅប្រឆាំងនឹងផលប្រយោជន៍របស់រុស្ស៊ី។ ដូច្នេះគោលដៅ នៃប្រតិបត្តិការនេះ ត្រូវតែធ្វើឱ្យប្រាកដថា ផែនការទាំងនោះមិនសម្រេចបានឡើយ»។

ប្រមុខការទូតរុស្ស៊ី រូបនេះ ធ្លាប់ព្រមានដល់បណ្ដាប្រទេសបស្ចិមលោក ជុំវិញលទ្ធភាព នៃសង្គ្រាមនេះ អាចនឹងឈានដល់ការប្រើប្រាស់អាវុធមហាប្រល័យលោក។ ប៉ុន្ដែឥឡូវនេះ លោក
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានកែសម្តីរបស់គាត់វិញថា រុស្ស៊ីមិនដែលគិតថា ក្រុងមូស្គូ ចង់ធ្វើសង្គ្រាមនឹងអង្គការណាតូនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCzRKv7qbYHCR0T3e1jSCr7zybLV9tTYFFoLaC0pVKQI8_FLnUDGo6o103dhehNZ3lTsgq-6WdNVl9iEyAGwZCyUgDB_wXibukTuaE-6uW6u7swnHGeKdCkdhP2Xq4huW7sF2l5871JSJEZgDF29U5PqVMjVhVo3nuLPP5yymSzFbPLEruu1zpNFw3/s608/photo_2022-04-30_15-01-50.jpg

លោក ឡាវរ៉ូស រដ្ឋមន្រ្ដីក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃសុក្រ ទី២៨ ខែមេសា បានកែសម្ដី ក្រោយពេលគាត់បានព្រមាន កាលពីប៉ុន្មានថ្ងៃមុន អំពីលទ្ធភាព នៃសង្គ្រាមនុយក្លេអ៊ែរ ដោយគាត់បានអះអាងថា ពេលនោះ គាត់គ្រាន់តែចង់មានន័យថា បើរុស្ស៊ី ធ្វើសង្គ្រាមជាមួយនឹងណាតូ អាចនឹងនាំឲ្យមានសង្គ្រាមនុយក្លេអ៊ែរ ហើយរុស្ស៊ី មិនចង់បាននោះឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGZZGi5EmFAvR6HjWDM29piqZxssJcN8np13xjliykFBK1racLeGMBJR168zPjPxIOIToL2vtef8coYWdWuSXH_nBVPG-QXArlHA7UJktW3NBfi06QAzjStc1tkKwD5EQWLS8TljbMXXqHk_x-vpdoL6SjITL502OVdbOMCPaVGVbTUDUcdpCe3X25/s603/photo_2022-04-30_15-01-50%20(2).jpg