ភ្នំពេញ៖ ពិធីករ និងពិធីការិនីឆ្នើមប្រចាំទូរទស្សន៍បាយ័ន លោកជួប សុភ័ក្រ្ក និងកញ្ញាហេង កែវនីតា បានចូលរួមក្នុងកម្មវិធីបើកការប្រកួតបាល់ទាត់នារី អង្គការផ្កាយសមុទ្រ 2022 កាលពីថ្ងៃសោរិ៍ ទី12 ខែមីនាកន្លងទៅនេះ។ ការប្រកួតបាល់ទាត់នារី អង្គការផ្កាយសមុទ្រ មានគោលដៅចូលរួមចំណែកក្នុងការលើកស្ទួយវិសមភាពយេនឌ័រតាមរយៈការលេងកីឡា។ កម្មវិធីនេះទៀតសោតមានការចូលរួមពីសំណាក់ក្រុមបាល់ទាត់កុមារីអាយុក្រោម 10 ឆ្នាំ អាយុក្រោម 14 ឆ្នាំ និងអាយុក្រោម 18 ឆ្នាំ ដែលមានចំនួនសរុបរហូតដល់ទៅ 420 នាក់ ដែលពួកគេបានធ្វើដំណើរពីខេត្តក្រុងទាំង 8 ដើម្បីមកជុំគ្នាប្រកួតក្នុងកម្មវិធី ការប្រកួតបាល់ទាត់នារី អង្គការផ្កាយសមុទ្រ។

https://blogger.googleusercontent.com/img/a/AVvXsEgzsVhY-MqpHr-uF0UxOeqlAqyO4-O9qFJf7J6MmJFTv_oR9nPjwp56aXNJR-fM_s2NC6spBLuZbnXuxhgWiZFkYwo5bLkN70PiyyKs4zaAZa5P9Bs2mMid8m5NN5mvwSN0eHrHQDRRuTlQMdP1j99846i5yMEqvC22KNtBEm5gNWZhNnEvN8jBxbJU=s1280កញ្ញាហេង កែវនីតា បានឲ្យដឹងថា កញ្ញាពិតជាមានក្តីសប្បាយរីករាយដែលបានមកឃើញកុមារី ចូលរួមលេងកីឡាបាល់ទាត់ដូចបុរសដែរ។ កញ្ញាយល់ឃើញថា ការលើកទឹកចិត្តឲ្យកុមារីលេង កីឡាបាល់ទាត់នេះមិនត្រឹមតែឲ្យពួកគេទទួលបានសុខភាពល្អ រាងកាយមាំមួនប៉ុណ្ណោះទេ តែថែមទាំងអាចឲ្យគេយកកីឡាបាល់ទាត់ជាផ្នែកមួយនៃការអប់រំពីភាពជាអ្នកដឹកនាំ ការធ្វើការជាក្រុម និងការចេះដោះស្រាយបញ្ហានានាផងដែរ។

https://blogger.googleusercontent.com/img/a/AVvXsEhlUuOMADPFBcSJ-FZtA1TU-vQL0p2rRIqSKdpWsTARpDaNqIT6yc470QCp5KmwfcdTghvYDqct6wC_QSW_9Y-s7RsNrwYrimMLAutReMYivuZWJR936wnm1MtHGhMY7BfRSWp-QtZNT_ptNlkNSFJuPnW0oym-AfmecOzYm-8p8Pgv42Xmp6CbVIAt=s1280រីឯលោកជួប សុភ័ក្រ្ក ដែលលោកបានចូលរួមសកម្មភាពជាច្រើនជាមួយអង្គការផ្កាយសមុទ្របានឲ្យ ដឹងថា ៖ “ចាប់តាំងពីឆ្នាំ 2006 មក អង្គការផ្កាយសមុទ្រកម្ពុជាបានជួយលើកកម្ពស់សមភាពយេនឌ័រ ដោយ លើកទឹកចិត្តឲ្យស្រ្តីចូលរួមក្នុងវិស័យបាល់ទាត់ ដោយហេតុថា ឱកាសក្នុងការលេងបាល់ទាត់សម្រាប់ កុមារីក្រីក្រនៅកម្ពុជាស្ទើរតែមិនមាន ព្រមជាមួយនឹងផ្នត់គំនិតមិនសមហេតុផល ដែលថាស្ត្រីបង្វិល ជើងក្រានមិនជុំ។”

https://blogger.googleusercontent.com/img/a/AVvXsEicAEksBXI0jJNDxD04QEEqTNcLI4F6Hf_vfYoAxlQGwYvsMKpKwTOeTM8h4VwLr8i1aRTTu-jNAIg98r_G6u6rlPBSoAbmnK0P-Fomig_9zhKVQYbWSFWXr6qE2cJiQ_fjyLpDWmSTErLm3e-B_4DLVnzyZLld4KGmvpwmBRg02NK8S6ZvpYYh4mej=s1280ជាចុងក្រោយលោកជួប សុភ័ក្រ្ក និងកញ្ញាហេង កែវនីតា បានផ្តល់ដំបូន្មានល្អសម្រាប់ក្រុមកីឡា បាល់ទាត់កុមារី ឲ្យខិតខំរៀនសូត្រ ជៀសឆ្ងាយពីគ្រឿងញៀន និងធ្វើជាបុគ្គលល្អនៅក្នុងសង្គម ៕

https://blogger.googleusercontent.com/img/a/AVvXsEhOGhHCemlfBsNORtaQlacQjotO5Au6dp5-dzn0XHCud_XH7mFCNLThYYxBo39z_YVPWhtjQYh9mvpBbXi2K2EX-5APcYb0dZggBZE3IJqVq5KxmgJ6EawVYxjlsaR0A97RqPkJAPg5OnzfQHhugxRkExCaUrhxtFkKROYFruXWQ6DJw7-GIWOEFMjC=s1280https://blogger.googleusercontent.com/img/a/AVvXsEgRfGgd1RlwdEUCl6MLpLuSJhhON_aOSNOUiiR3ZsjxIu6lIYnKPuFL22bBAwyPXl9IipIYlM09iBT52Q_MKUdLyFVaAK4hCaaQHkpAoe_qYdQLgIWMMG5FPjhSLAwnjaux0bgzS77UjYK_P8OdUCG6FpHhLyPLDQUs9tevmpCi1JYiXI_zpi0AYofJ=s1280