ជប៉ុន៖ គ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារភាគឦសានប្រទេសជប៉ុន កាលពីល្ងាចថ្ងៃពុធ ទី១៦ ខែមីនា ឆ្នាំ២០២២ ដោយបានបណ្តាលឲ្យមនុស្សយ៉ាងតិចចំនួន៤នាក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ ស្រាល ខណៈរថភ្លើងល្បឿនលឿនមួយបានក្រឡាប់ផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Japantimes

ការរញ្ជួយដីនេះបានជំរុញឱ្យទីភ្នាក់ងារឧតុនិយមចេញការព្រមានអំពីរលកយក្សស៊ូណាមិកម្ពស់ ១ម៉ែត្រ ទៅកាន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៃខេត្ត Miyagi និង Fukushima ប៉ុន្តែការព្រមានត្រូវបានដកចេញនៅព្រឹកថ្ងៃព្រហស្បតិ៍វិញបន្ទាប់ពីគេសង្កេតឃើញរលកយក្សស៊ូណាមិតិចតួចប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ រថភ្លើងធុន Tohoku Shinkansen ដែលមានអ្នកដំណើរប្រហែល ១០០នាក់ នៅលើនោះបានធ្លាក់ផ្លូវរវាងស្ថានីយ៍ Fukushima ក្នុងទីក្រុង Fukushima និងស្ថានីយ៍ Shiroishizao ក្នុងទីក្រុង Miyagi ប៉ុន្តែមិនមានអ្នករងរបួសនោះទេ នេះបើយោងតាមក្រុមហ៊ុន East Japan Railway Co។

ក្រៅតែពីរថភ្លើងខាងលើបានជួបគ្រោះថ្នាក់នោះ ក៏បានបង្កឲ្យមានផលប៉ះពាល់ជាច្រើនផ្សេងទៀងផងដែរ​ដូចជា ហេដ្ឋារចនាសម្ព័ន្ធមួយចំ​នួនត្រូវបានបំផ្លាញ ពលរដ្ឋប្រហែលជា ២លាននាក់គ្មានអគ្គិសនីប្រើប្រាស់ ខណៈចរន្តដឹកជញ្ចូនមួយចំនួនត្រូវបានកាត់ផ្តាច់ផងដែរ ៕

https://blogger.googleusercontent.com/img/a/AVvXsEgkI0sUrnOFoWocTF7LWfV8UkUpxsQ0c3ks-lPd738ejLOokXy7AMbkrdKB-B8L5OBlzt0IkoPg4x5JUySK9yyg9OQliai_kYDPfkVqe2rH8f8rABfbR93jr4TLTcTpwAXkY1eMPk1ow2ru_BDZFPHB3e6jxtHl5qMi3khrpqIGBTUN6xXsS99Ry5Q3=s640https://blogger.googleusercontent.com/img/a/AVvXsEgAP_1uwppeU3Maiz2ydIOJFGi1zmg3xgp7pf3SfYQO05CdyP7AXENsP0rQDHn-Wfuhc_e0iFd31ZvT9F4G5HvxskfIKOtS8xeSIiXY4x-Jxf8Twe-yojg6aYaFI0UbbTv4C_yotHDUAd1XUfx0vHtIjR8ADhVl2OagCk8yuhr7uq6Smv-5sW-bUvql=s2000

https://blogger.googleusercontent.com/img/a/AVvXsEjADk6LLt-okHUIqfuoJWayk_rqK96U_7m120AsJpLIm9ou_QY2exeJCU73TKEapZEQvYDlrnKqu8cnO7qtOeIISYuIXE-9HJ7EYk_jmRFDcv6Mpo4nQFfz424sxmWup1CKb2nCUPOwf8kYTyeMFJnc0nqP0SNY00bw5_L_obCMZjVX8kBGA6SVYBY6=s2000https://blogger.googleusercontent.com/img/a/AVvXsEjFPSUwA99F0yS2DBZPHQbFVGIYJJJ31iPt_7i1rWNaZtls97V3E0ch0pj0Gk5nMfWnYC1kQPlCCJEy8h6NTeVcHkoZ6VLLHVccU8jNyjFpypkCplHCo9gKlJIm-I1CckgCCk-Pa1UlinSVGDFONxo2I9Q1VNPrnPzgYz9oiryqRWvbJnQXn5Mxb1Zu=s2000

https://blogger.googleusercontent.com/img/a/AVvXsEh6EXsoOKH7ZZ20VVssGW5oj5F0Ua552CEjwKZTK4b_RjcGPjGe2yqSvtosKKXEww_9UBpEaYk2Nv4lQrADfIvc3lt_QrDwlIcE_Ie74DpA8vbUEo9PwheZPowygNPusACb-EfDVXSxCEhhNrzkcsfGiFtxFuKE638iOwz9omvwmGtILNKuYKq19JhQ=s2000