អង្គការសុខភាពពិភពលោកនិយាយថា ខ្លួនបានផ្តល់ដំបូន្មានដល់អ៊ុយក្រែនឱ្យបំផ្លាញមេរោគបង្កគ្រោះថ្នាក់នៅក្នុងមន្ទីរពិសោធន៍ ដើម្បីការពារហានិភ័យនៃមេរោគទាំងនេះដែលរាលដាលចេញពីមន្ទីរពិសោធន៍ ពីការវាយប្រហាររបស់រុស្ស៊ី។

អង្គការសុខភាពពិភពលោកបន្តបង្ហាញការព្រួយបារម្ភ ប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ជាពិសេសការប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកនៅចំនុចមួយចំនួន អាចបណ្តាលឱ្យខូចខាតដល់មន្ទីរពិសោធន៍ផ្សេងៗផងដែរ ជាពិសេសនៅក្នុងមន្ទីរពិសោធន៍ ដែលផ្ទុកមេរោគដ៏គ្រោះថ្នាក់។ លោកបាននិយាយថា អង្គការសុខភាពពិភពលោកពីមុនបានព្រមានអាជ្ញាធរអ៊ុយក្រែនឱ្យលុបបំបាត់ជាបន្ទាន់ និងបំផ្លាញមេរោគបង្កគ្រោះថ្នាក់នៅក្នុងមន្ទីរពិសោធន៍ជាបន្ទាន់ ដើម្បីការពារព្រឹត្តិការណ៍ដែលមិននឹកស្មានដល់ដែលអាចបណ្តាលឱ្យមេរោគចេញមកក្រៅមន្ទីរពិសោធន៍ និងជាគ្រោះថ្នាក់ដល់សុខភាពសាធារណៈ។ ដោយអ៊ុយក្រែន ក៏ដូចជាប្រទេសដទៃទៀតនៃពិភពលោក មានមន្ទីរពិសោធន៍សុខភាពសាធារណៈជាច្រើន ដើម្បីស្រាវជ្រាវមេរោគគ្រោះថ្នាក់ផ្សេងៗ ហើយវាក៏អាចប៉ះពាល់ដល់មនុស្សនិងសត្វ ដូចជាជំងឺកូវីដ-១៩ជាដើម។ ដោយមន្ទីរពិសោធន៍អ៊ុយក្រែនត្រូវបានគាំទ្រដោយសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសុខភាពពិភពលោក។ នៅពេលសួរដោយ Reuters ថាអង្គការសុខភាពពិភពលោកបានព្រមានអ៊ុយក្រែនពីមុនឬគ្រាន់តែត្រូវបានព្រមានក្នុងអំឡុងពេលការលុកលុយរបស់រុស្ស៊ី អង្គការសុខភាពពិភពលោកបាន បញ្ជាក់ជាថ្មីថាខ្លួនបានសហការតាមអ៊ីមែលជាមួយអ៊ុយក្រែនជាច្រើនឆ្នាំមកហើយ ដើម្បីមានគោលការណ៍ណែនាំតឹងរ៉ឹង ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគក្នុងគ្រប់មធ្យោបាយពេលមានអាសន្ន  និងបានផ្តល់អនុសាសន៍ឱ្យមានការបំផ្លិចបំផ្លាញ និងកម្ចាត់មេរោគដ៏គ្រោះថ្នាក់ដើម្បីការពារហានិភ័យពីមុន៕ ប្រភព៖ Thairath