ក្រុមហ៊ុន ហនុមានប៊ែវើរីជីស (Hanuman Beverages) ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់ស្តង់ដារអន្តរជាតិ និងកំពុងពេញនិយមយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាជនខ្មែរ និង​កាន់តែមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ​បានចាប់ដៃគូជាមួយសិល្បការនីដ៏ល្បីល្បាញមួយរូប គឺកញ្ញា ទេព បូព្រឹក្ស ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ។

https://blogger.googleusercontent.com/img/a/AVvXsEhC_cwo9xgrgMtyV9Z28XBuHI8Hkh9SZQsrnox3zr9lfLCxUQPSnCEzEEaU93amMcSuuYi3H4DcWpT6ybstGIXBkzitLS_GVbxYhiek2wqsTxc_9ugPlvl6-ITwhRyE9gmNdlZ61cVNxAJFTE-oPYNUxMiPvrRLUkLWrT6ceak1o9Yzy6XNxE-MWfHg=s2000នៅក្នុងពិធី​ស្វាគមន៍ កញ្ញា ទេព បូព្រឹក្ស ជាទូតសុច្ឆន្ទៈផ្លូវការរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស កាលពីថ្ងៃទី​៨ មីនា នៅផ្សារទំនើប អ៊ីអនម៉លសែនសុខនេះដែរ  លោក Keekong ONG ជានាយកផ្នែកពាណិជ្ជកម្ម និងជាតំណាងលោក Chas Geschke បានមានចំណាប់អារម្មណ៍ថា “ខ្ញុំមានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រារព្ធទិវាអន្តរជាតិនារី និងគាំទ្រស្រ្តីនៅទូទាំងពិភពលោក   ហើយជាថ្ងៃដ៍ពិសេសដែលខ្ញុំសូមឆ្លៀតឳកាសណែនាំដល់អ្នកទាំងអស់គ្នានិងអតិថិជនរបស់យើងនូវទូតសុច្ឆន្ទៈទី២របស់យើង​​គឺ កញ្ញា​​ទេព បូព្រឹក្ស។ ខ្ញុំតែងតែនិយាយថា ភេទមិនមែនជាបញ្ហាចោទនោះទេ ភេទរបស់អ្នកមិនកំនត់នូវជំនាញវិជ្ជាជីវរបស់អ្នកឡើយហើយក៏មិនអាចកំនត់ថាតើអ្នកពូកែប៉ុណ្ណាដែរ។​ កញ្ញា ទេព បូព្រឹក្ស គឺជាកំពូលតារាដ៏ល្បី នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយគាត់ក៍តំណាងអោយស្រ្តីខ្មែរជំនាន់ថ្មីដ៏ខ្លាំងផងដែរ។

https://blogger.googleusercontent.com/img/a/AVvXsEjLwxNv7ITJlndYjhMCcT3aKScGPKfxa1oiuWkcrgcQMerwux1ej68jB0pqqhS0-2MDQQe7P-PuP5GhxL7ubJo6ap-cq_FFg7scd1by35BmE1N4o5AzddXN717sFcvBS9f_EQtqS91LYrh47V4YfVF1kna_ahW_vJg1PAzWq2NHBxo47OUG-F47yTyB=s2000ចំណែកឯ កញ្ញា ទេព បូព្រឹក្ស ក្នុងនាមជាទូតសុច្ឆន្ទៈទី២​ របស់ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានបញ្ចេញចំណាប់អារម្មណ៍ថា“នាងខ្ញុំរីករាយក្នុងការទទួលដំណែង​​ ជាទូតសុច្ឆន្ទៈ របស់​ក្រុមហ៊ុនហនុមាន​ហើយកាន់តែសប្បាយរីករាយជាងនេះ​ ទៅទៀតនោះគឺការស្វាគមន៏យ៉ាងកក់ក្តៅ​​ ពីក្រុមហ៊ុនហនុមាន ដោយឈរលើឆន្ទៈ​​និងការទុកចិត្តស្រលាញ់គាំទ្រយ៉ាងពេញទំហឹងមកលើនាងខ្ញុំ”។

https://blogger.googleusercontent.com/img/a/AVvXsEgzTk-Ipq3Q6bu02abUMVUasYS_vws0An2FQVjrcEkXyYXzsB99__yFuG5HkiPRcP-Jn53cAJOKELxdRinXzN5dvFbyF6gNV0-pHm1BOUllqiW5aFD82hf6p5edwrANFmJkrb9McJJY59ulQr_yMWSW3D22qVF9XtgE3GphO9WCKlYfVsKEcunfyz5x=s2000គួរកត់សំគាល់អោយឃើញថា បច្ចុប្បន្ននេះ កញ្ញា ទេព បូព្រឹក្ស មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ទៅលើបទចម្រៀងល្បីៗ និងក្បាច់រាំដ៏ពិសេសៗជាច្រើនរបស់គាត់ ជាពិសេសបទចម្រៀង “វីរនារី” ឬ “Top of The Lady” ដែលមានការចូលទស្សនា រាប់លានដងនៅក្នុងបណ្តាញសង្គម Facebook និង​ ឆានែល YouTube។

https://blogger.googleusercontent.com/img/a/AVvXsEgJy9rZzWhfsJyJ_P68tC6yCXDHwdcCwmNP1L-OgJzIB_3WxlitpDO4SlTvMwSSHv4mDe-6_T_eERoEUgPwg131cco0F7dc1AZOIe71nZkCeW9dnoJq25vwfpwEsNOuGhwwY5g51mLQK0Hp4GdJhtNqkAVQPL-5EGf-UW9CtZBdzV1dvHbbD1roIRLh=s2000ហើយគួរបញ្ជាក់ផងដែរថាចាប់តាំងពីឆ្នាំ ២០២០ មក ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានកំណត់ផែនការជាចក្ខុវិស័យវែងឆ្ងាយ​ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាពផលិតផលស្របតាមស្តង់ដារអន្តរជាតិជាចម្បង ក៏ដូចជាយុទ្ធសាស្រ្តផ្សេងៗ ដែលនឹងនាំស្លាកសញ្ញានៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។ នៅក្នុងផែនការនោះដែរ ក្រុមហ៊ុន មានបំណងរួមសហការជាមួយអ្នកដែលមានទេពកោសល្យកំពូលៗនៅក្នុងប្រទេស ដូចជា ​កញ្ញា ទេព បូព្រឹក្ស ដើម្បីនាំមកនូវប្រណិតភាពគ្រប់ពេលវេលាជូនដល់អ្នកគាំទ្រក៍ដូចជាអតិថិជនទាំងអស់របស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ៕

https://blogger.googleusercontent.com/img/a/AVvXsEgUkXkCOqU_cwbLDf7yDJEeHlBPl7VaVgI5QW_WNcChc4yoRzVHjNajwODfKN3hUTp5fg8uQy1EGIJqrlUapqJgg3EYa1OW_lkcP74dQuHAUccPJhcDFhv-I306_jTKUZQZ_7k-LHL1cAydOymA-8UFy0rgSwsGCoJFtftGaypG8ko_MEvAPHkXQUgz=s2000https://blogger.googleusercontent.com/img/a/AVvXsEiINd2io-JiV9jsHv_-3MkhjlKuygDrBUVGhRS1Id7JgXfCIcLg_1yrN9vlGRWrW8OBtqV4j2AnIch5CmSb6Y8jJEY6Fbjd79dnwhBtm-oqPBmdRlcaYFHx56YJW0XqyucXSKb-IQJ8fzk6OBpw8e-g4vrFoEttVx-PR3Bh3-BORe4l3ohlE1TC8Fo_=s2000