រាជធានីភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ និងសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសថៃចំនួន១៣២នាក់ បានប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ធានីភ្នំពេញហើយ។ ពិធីបញ្ចូលសមាជិកទាំងនេះ បានធ្វើឡើងក្រោមអធិបតី លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២។
លោក លី រតនរស្មី ជាអតីតប្រធានសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ប្រទេសថៃ បានលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលក្រុមខ្លួនបានលង់ជឿនូវកាបោកប្រាស់របស់ អតីតថ្នាក់ដឹកនាំ ប៉ុន្តែក្រោយពេលពិចារណាឱ្យបានល្អិតល្អន់ គឺមេដឹកនាំអតីតបក្សនេះ មានតែការនិយាយ តែគ្មានទេ ការអនុវត្តនោះទេ។https://blogger.googleusercontent.com/img/a/AVvXsEh-HZsGOT-1LqPBR2icRDPKHaHJxR9xje-lNq7SeAy7swyqFq0CbI9C6NJB7TcZCY8emt9YTo0VotHZUZ-FuZOZZMv6wgfO5uZr62VmNIMccjdr2E0nom8zI-pPheVE0Q3EBevgnE2-IG84fIAFFS5CDHakhDDVmwd-dGMhQQUdgYUJ_bmnjevxslTl=s1280លោក ឃួង ស្រេង សមាជិកណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានពាំនាំការផ្តាំផ្ញើការសួសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។ ការភ្ញាក់រលឹកឈប់ជឿការបោកប្រាស់របស់អតីតសកម្មជនក្រុមប្រឆាំងប្រចាំប្រទេសថៃ ពេលនេះ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ដែលបានមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ដែលជាគណបក្សមានថ្នាក់ដឹកនាំគិតគូរពីជាតិមាតុភូមិ និងសុខទុក្ខរបស់ប្រជាជនយើង៕https://blogger.googleusercontent.com/img/a/AVvXsEjC5ULhpSrcsoJueevAxkaCPUl-fhV-ZF3EPcRs6aga_iTkH0MCKcFjgjtCKmza2vY_6sr-NjWyAQ9Mz2hHSa4oh8LQWjeGNS_AH19p993e2HIOcfj2Az06Nok18e0hF5WNrjtqPXs2s5XPCqkDbGMy4chmhoXF11QqbUzUW-avsdGc8flKS943lHsq=s1280