ខេត្តកំពង់ចាម : ទីតាំងសង្វៀនជល់មាន់ និង អាប៉ោង ១កន្លែង នៅចំណុចមាត់ព្រែកសណ្ដាយ ស្ថិត ក្នុងភូមិរកាកោងត្បូង ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ត្រូវបានកម្លាំងសមត្ថកិច្ចបង្ក្រាប កាលពី វេលាម៉ោង ២រសៀល ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ដោយ ឃាត់ខ្លួនក្រុម អ្នកញៀនល្បែងចំនួន២៤នាក់ ដកហូតបានម៉ូតូ៣០គ្រឿង និងវត្ថុតាងមួយ ចំនួនទៀត ។https://blogger.googleusercontent.com/img/a/AVvXsEix4m0qK2KdKRT7F43SN8jUtYBrsfmb2GIkDnGiYA7KPAK74bQrBEOlyzrra9qrc6yq-BEHIWW2KGaX8Cbzr48IEMf1oExUQKvYXmYKbFn9ixgHyUwjsh6TA5an19hnB536-X-OSEJqZjVKWnkSd8-MKp2okLRMq5KamXjMitsDFgrXsYvuwDzvftnk=s1080សមត្ថកិច្ច បានឲ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងក្រោយពីមានប្រជាពលរដ្ឋ ភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាកម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកោះសូទិន និងអាជ្ញាធរមូលដ្ឋាន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្រ្កាបតែម្តង ដោយឃាត់ខ្លួនបានមុខសញ្ញាចំនួន២៤នាក់ ដកហូតវត្ថុតាង ម៉ូតូចំនួន៣០គ្រឿង , ប្រាក់រៀល ១ ១៧៧ ០០០រៀល, ប្រាក់ដុល្លារ ១០០០ដុល្លារ ,ទូរស័ព្ទដៃចំនួន ២១គ្រឿង , សម្ភារៈលេង អាប៉ោង , មាន់បញ្ជល់ និងវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសមួយចំនួនទៀត។https://blogger.googleusercontent.com/img/a/AVvXsEjex1bNrOP4jsrGiU1AXpO7apxBhr8QlzCDLol7nrv1GbHtQaZV8I9x_I5GCFP4HvBv5Hp0wQxUgw57QoS0OYT4EAubnfrbWLVERXc68fX3zsP4QjE7MJOUqLK9Qw35FAF8yjjScKnH4GI8c5gfTaecrGZE-rV5OqG1xwMbUBswp0Xl9gNN0qh2hpnr=s909សមត្ថកិច្ច បានបញ្ជាក់ថា ជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕https://blogger.googleusercontent.com/img/a/AVvXsEhguy1_8StoUQsffDQ0oSCrV3cSrQbeHIQxJiL2mtDI4l8qz2Qwkef9BNP9yOnDhNuk2_tcceWWWcmnjQcCwXpOI4BvDCyGedOUxmxiW8hY1bU6on08pZU68YCE6ZrO4Diwwmwdl-FyQ2X4tbVQ-gtDfn0pCcXJUz_bek7teXBLYGd3izvMLYXUWr-e=s1080https://blogger.googleusercontent.com/img/a/AVvXsEiKrEvdPLpS7xrM54OpsUWvpaOsH1DTr5RNOoWvi_VmUteYDQq5eVFK0I1LTqY0BiyNGyYB4-fatyYO3G4XRZEMGeG85FEAAUqdKyKw3HB_Jr_o29IV1kHOv7O2rsXxR3H4vC6z9Rx3k_TEJTI4johSQQ6H47d8AZj8hlxWkJR8hAQ94XE8UO2Gc8kz=s1080