ភាពឯកាដំបូងស្ដាប់ទៅវាហាក់ដូចជាធម្មតាសម្រាប់មនុស្សទូទៅ តែនៅពេលដែលអ្នកបានជួបប្រទះនូវអារម្មណ៍មួយនេះផ្ទាល់អ្នកច្បាស់ណាស់គឺហាក់ដូចជាស្ថិតនៅក្នុងភាពងងឹតតែម្នាក់ឯងដែលពិបាកក្នុងការយកខ្លួនមកកាន់ពន្លឺដ៏ភ្លឺថ្លាមកវិញណាស់។

ថ្ងៃនេះក៏សូមនាំអ្នកទាំងអស់គ្នាមកដឹងពីវិធីមួយចំនួនក្នុងការទាញខ្លួនឯងឱ្យចេញពីភាពឯកាមកវិញ៖

១. រៀនពីរបៀបរីករាយពេលនៅម្នាក់ឯង

ពេលនៅម្នាក់ឯងអ្នកអាចស្វែងយល់ពីអារម្មណ៍របស់ខ្លួនថាចង់បានអ្វី និងចាប់ផ្ដើមធ្វើវា ដោយមិនត្រូវការអ្នកណាម្នាក់មកចូលរួមនោះទេ អ្នកអាចរីករាយជាមួយអ្វីដែលអ្នកថានឹងធ្វើវា ហើយរៀបទទួលយក និងសិក្សាពីខ្លួឯងក្នុងពេលនេះ អ្នកធ្វើបែបនេះយូរទៅវានឹងក្លាយជាទម្លាប់ ហើយអ្នកនឹងអាចញញឹមចេញមកដោយអារម្មណ៍ស្រស់ស្រាយបំផុត។

២. រៀនពីរបៀបធ្វើឱ្យខ្លួនអ្នកគ្រប់គ្រាន់សម្រាប់ខ្លួនឯងដោយមិនត្រូវការនរណាម្នាក់នៅក្បែរ

ភាពរីរាយគឺមានគ្រប់ពេល គ្រប់ទីកន្លែងទាំងអស់ឱ្យតែយើងចេះសម្របខ្លួនតាម កុំធ្វើឱ្យស្ថានភាពមានភាពតានតឹងទៅតាមអារម្មណ៍ អ្នកអាចនិងមានភាពលោភលន់ជាមួយនឹងមហិតារបស់ខ្លួន រហូតគោលដៅមិនបានសម្រេច ក៏បែរជាមកខូចចិត្ត និងយល់ថាខ្លួនមានតែភាពឯកាគ្មានអ្នកជួយជ្រំជ្រេងក្នុងជីវិត ព្រមទាំងតម្រូវការរបស់ខ្លួន។ ដូច្នេះអ្នកត្រូវតែបង្វែរការគិតមកវិញថាខ្លួនទីពឹងខ្លួន ខ្លួនអ្នក គឺមានអ្នកជាអ្នកទទួលខុសត្រូវ វាមិនឯកានោះទេ។

៣. ធ្វើឱ្យខ្លួនឯងជាដៃគូដ៏យល់ចិត្តសម្រាប់ខ្លួនឯងនៅគ្រប់ទីកន្លែង

អ្នកអាចធ្វើដំណើរកម្សាន្ត និង អង្គុយញ៉ាំអាហារតែម្នាក់ឯង ត្រូវធ្វើឱ្យខ្លួនក្លាយជាដៃគូតែមួយគត់របស់អ្នក មិនថាមានរឿងអ្វីកើតឡើងក៏ដោយ ភាពឯកាមិនអាក្រក់ពេកនោះទេ បើអ្នកចេះគ្រប់គ្រងឱ្យបានល្អបំផុតពីវា គ្មានអ្នកណាយល់ចិត្តអ្នកក្រៅពីខ្លួនឯងនោះទេ៕