កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nvidia ត្រូវបានគេជនអនាមិកធ្វើការហេក (Hack) ចូល ដោយលួចបានទិន្ន័យមួយចំនួនធំ និងជាពិសេសគឹព័ត៌មានដែលទាក់ទងទៅនឹងគម្រោង RX 4000 Series។Nvidia RTX 4000 GPU Rumors and Respective Prices - Readervania

បើតាមប្រភពដដែលបានបញ្ជាក់ថាគម្រោង RTX 4000 Series​ នេះមាន ២ជម្រើសគឺ RTX 4080 និង 4090 ដែលគ្រោងនឹងបញ្ចេញលក់នៅពាក់កណ្តាលឆ្នាំនេះ។ បើតាមព័ត៌មានចរចាមអារ៉ាមបានអោយដឹងថា RTX 4090 មានកម្លាំងខ្លាំងជាង RTX 3090 ដល់ទៅ ២ដងឯណោះ។Nvidia RTX 4000 series GPU architecture specifications leaked | WePC

តែយ៉ាងណាមិញព័ត៌មានទាំងអស់នេះ គ្រាន់ជាព័ត៌មានដែលបានបែកធ្លាយពីក្រុម Hacker ដែលហេក(Hack) ចូលក្រុមហ៊ុន Nvidia តែប៉ុណ្ណោះ។  សម្រាប់ការត្រៀមបញ្ចេញម៉ូឌែល RTX 4000 Series នេះផងដែរ អាចនឹងធ្វើអោយតម្លៃ RTX 3000 Series មានការធ្លាក់ចុះ៕

ប្រភព: DIGITAL TRENDS