ខេត្តបាត់ដំបង ៖ ទីតាំងល្បែងស៊ីសង (សង្វៀនបញ្ជល់មាន់) មួយកន្លែង នៅចំណុចព្រំប្រទល់ស្រុកបាណន់ និងស្រុកសង្កែ ស្ថិតក្នុងភូមិសាស្ត្រភូមិស្តៅ ឃុំបាយដំរាំ ស្រុកបាណន់ ត្រូវកម្លាំងសមត្ថកិច្ចបង្រ្កាប កាលពីថ្ងៃទី២៤ ខែ កុម្ភៈឆ្នាំ ២០២២ ម៉ោង១៥និង៤០នាទី ដោយឃាត់ខ្លួនអ្នកបញ្ជល់បានជាង១០នាក់ និងដកហូតវត្ថុតាងពាក់ព័ន្ធនឹងបទល្មើសមួយចំនួនផងដែរ។
ក្រុមអ្នកជល់មាន់ដែលសមត្ថកិច្ចធ្វើការចាប់ខ្លួន រួមមាន ៖១-ឈ្មោះផាត សាវេត ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិកំពង់បីដោក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។ ២-ឈ្មោះឌួង តុងហាយ ភេទប្រុស អាយុ៨០ឆ្នាំ ទីលំនៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹមស្រុកសង្កែ ខេត្តបាត់ដំបង។ ៣-ឈ្មោះទុយ វង់ ភេទប្រុស អាយុ៤០ឆ្នាំ ទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹមស្រុកសង្កែ ខេត្តបាត់ដំបង។ ៤-ឈ្មោះទា សូរិយា ភេទប្រុស អាយុ៥៤ឆ្នាំ ទីលំនៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹមស្រុកសង្កែ ខេត្តបាត់ដំបង។ ៥-ឈ្មោះនាង គ្រឿត ភេទប្រុស អាយុ៦៥ឆ្នាំ ទីលំនៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹមស្រុកសង្កែ ខេត្តបាត់ដំបង។ ៦-ឈ្មោះប៊ុន ថន ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅភូមិអូរដំបង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ៧-ឈ្មោះប៊ី សូវីត ភេទប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិកំពង់ឆ្លង ឃុំវត្តតាមឹមស្រុកសង្កែ ខេត្តបាត់ដំបង។ ៨-ឈ្មោះអុឹម សិទ្ធី ភេទប្រុស អាយុ៥១ឆ្នាំ ទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹមស្រុកសង្កែ ខេត្តបាត់ដំបង។ ៩-ឈ្មោះប៊ូ សុជាតិ ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹមស្រុកសង្កែ ខេត្តបាត់ដំបង។ ១០-ឈ្មោះឈឿន សូវៀត ភេទប្រុស អាយុ៣៣ឆ្នាំ ទីលំនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ ១១-ឈ្មោះយុត យៀង ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិស្តៅ ឃុំបាយដំរាំស្រុកបាណន់ ខេត្តបាត់ដំបង ។
សមត្ថកិច្ច បញ្ជាក់ថា វត្ថុតាងដកហូត មាន់ឈ្មោល០២ក្បាល , កៅស៊ូហ៊ុមធ្វើសង្វៀនមាន់០២, ជញ្ជីងថ្លឹងមាន់០១, ឆ្នាំងដាំទឹកស្អំមាន់០១, ក្រណាត់ក្រាលសង្វៀន០២, ធុងទឹកកក០១, ប៊ីដុងទឹក០១ និងម៉ូតូ ១០គ្រឿង ។ ករណីខាងលើនេះ សមត្ថកិច្ចនគរបាលបានធ្វើការអប់រំ និងធ្វើកិច្ចសន្យា ហើយឱ្យក្រុមគ្រួសារផ្តិតមេដៃធានាយកទៅអប់រំបន្តនៅមូលដ្ឋាន៕https://blogger.googleusercontent.com/img/a/AVvXsEhliAG3NemwW63n0IfMf4CsKZ3dUx6pib5KL4ERPs4mY0ra0GFQEQYE0qEktE52l3V-8meq0zzrcKfsO-54R-0TD7IDVLAs3tRHG5eNVMTxscO6eyXmFYw5uwbPth2v74ew0eU0kB6lHOgMmXWoCehi6AARHXofOA2yV-Cie--qgv45xy1lWoUQumtB=s1280