រាជធានីភ្នំពេញ ៖ ឯកឧត្ដម អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ ឱ្យមេធាវីធ្វើលិខិតអញ្ជើញ ឯកឧត្ដមប៊ុន វាស្នារ ជំនួយការអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិអន្តរជាតិ មកដោះស្រាយ ករណីក្បត់ទំនុកចិត្ត លួចចម្លងឯកសារ តម្រាព្យាករណ៍ បោះពុម្ពលក់យកប្រាក់ចូលហោប៉ៅ ។https://blogger.googleusercontent.com/img/a/AVvXsEj9aYU7oujeeJtpFJjuNn2-ljGtpihNZXwIO6n_6dvHtr8Xmh0n6tVk77jBlHe-DLKBa09RByk5wq9I3T7cWSz7WbkkdOIPPczUbZQFnqPzlCfSTJtu2Vubw2xrkNQjRVgou4xgxUSUdVAJyC3W-U6wtKTSz2h0RPrqN4uLQ8OdEniov29COK92-t2c=s1024ឯកឧត្ដម អ៊ឹម បុរិន បានប្រាប់បណ្តាញសារព័ត៌មានឲ្យដឹងថា កន្លងមក លោក ប៊ុន វាស្នារ បានបោះពុម្ពសៀវភៅ “តម្រាព្យាករណ៍ លេខអត្តៈ ៧តួ៩ថាន” លក់ជាសាធារណៈ។ លុះពេលគាត់បានទិញមកអាន ទើបដឹងថា ខ្លឹមសារក្នុងសៀវភៅនេះសុទ្ធតែបានចម្លងពីសៀវភៅ “ព្រហ្មលិខិតពិស្ដារ” និងឯកសារជាSoft Excel របស់លោក ដែលលោក ប៊ុន វាស្នារ សុំពីលោកយកទៅសម្រាប់សិក្សា និងដោយយល់ថា ជាមិត្តរួមការងារ និងជាអ្នកហោរាដូចគ្នា ទើបជូនទៅលោក ប៊ុន វាស្នារ។ តែផ្ទុយទៅវិញ បែរជាលោកប៊ុន វាស្នារ ក្បត់ទំនុកចិត្ត យកឯកសារនោះទៅបោះពុម្ពលក់ និងផ្សព្វផ្សាយតាម Page សមាគមស្រាវជ្រាវវិជ្ចាហោរាសាស្ត្រ Page បណ្ណាល័យហោរាសាស្រ្ត តាម Facebook ឈ្មោះ Heng Ty ចាត់ទុកជាឯកសាររបស់ខ្លួន ដោយមិនមានការសុំអនុញ្ញាតិពីខ្ញុំសោះឡើយ”។https://blogger.googleusercontent.com/img/a/AVvXsEjKMfTZjOn-OxN0Oi3Hk7fxJabSu5mSPDcRP6TbkdGVJQ9VjtsRgBarF0c0bxAVCSdWh9F_x8KBch99lUKqzSkN9jl4Eh9HlGy6-HmkjZ6s26FhtT8zlbFyz7zKvzsROZHV2Fl_ZneeuuSbSKXebGywGHKm7T2-k3Rs4qgBDa7mKhsUl5hxx36NpPPp=s1024លោក អ៊ឹម បុរិន បញ្ជាក់ថា កន្លងមក គាត់បានទុកពេលឱ្យលោកប៊ុន វាស្នារ ចូលមកដោះស្រាយ តែមិនបានចូលមកទេ ទើបគាត់បានឱ្យមេធាវីរបស់ខ្ញុំធ្វើលិខិតអញ្ជើញគាត់នៅថ្ងៃទី១៦ ខែកុម្ភៈ ២០២២ វេលាម៉ោង ៣រសៀល តែលោក ប៊ុន វាស្នារ នៅតែគេចវេះមិនព្រមចូលមកដោះស្រ័យដដែល។ កន្លងមក លោក ប៊ុន វាស្នារ បានចម្លងពីឯកសាររបស់លោក និងបានបោះពុម្ព ដូចជា៖ ប្រជុំទំនៀមក្បួនតម្រាខ្មែរ បានយកឯកសារ “តារាសាស្ត្រខ្មែរ តម្រាមហានាទី” ចំនួន ២៤ទំព័រ និងយកលំនាំដោយកែតួលេខ ៣៣ ទំព័រ និងដកពីសៀវភៅ “វិធីគណនាប្រតិទិនខ្មែរ សាកល ៨០០ឆ្នាំ” មួយចំនួនទៀត ព្រមទាំងយកលំនាំគំនិតដោយកែតួលេខជាច្រើនទំព័រទៀត។https://blogger.googleusercontent.com/img/a/AVvXsEgH80xshg9CL1j_YQaQ3BFoajOtuMoiXg8gNZGC-yZVzLk46eC73vThb1fKM8GbsfsOfeQPm11e4CFEroJwqUQhr6NXbDqDPyRvBU0wo5HFcAmYennrEzpyrADRvhQ9QBQipAEeOcV8c0aDpvIXppQ0xBrROrc-z33SrN3AjvJgrq3mB124-G02nZnr=s1024 និង២. ប្រតិទិនប្រចាំឆ្នាំ បានចម្លងចេញពីសៀវភៅ “មហាសង្ក្រានឆ្នាំខាល ឆ្នាំ២០២២” “តម្រាព្យាករណ៍ជោគជតារាសី” បោះពុម្ពឆ្នាំ២០០៣ និង “មហាសង្ក្រានឆ្នាំខាល ទោស័ក២០១០” សរុបទាំងអស់ចំនួន៤៧ទំព័រ ក្នុងសៀវភៅ ១០៣ទំព័រ។
ជុំវិញនឹងករណីខាងលើនេះ «KBN»មិនអាចសុំការបកស្រាយបញ្ជាក់ពីលោក ប៊ុន វាស្នារ បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំការស្រាយពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់៕https://blogger.googleusercontent.com/img/a/AVvXsEjUKrdbw36zEQO-eMT9jLnj2y-2S-syOSY8mYGeD1RPE_sO4IM6u7cJlFfb_2L1qALETbbmnjSkaTfHhLc9QEuxgLA1YSo4-TEdqZs9paojD4W43UewUipYRB_6GT_oV7Fg9oz6ETtuIkd4dcxfacl77Hn7ixHtA3cRDU3DPtXYH4_k9cf1qfePzHJu=s1024