ប្រទេសថៃ៖ មហាជនច្បាស់ជាបានស្គាល់ជាក់ជាមិនខានជាមួយនឹងតារាស្រី Due Arisara ដែលគ្រប់គ្នាបានដឹងថាជាតារាស្រីមានសម្រស់ដ៏ស្រស់ស្អាត និងជានារីអភិជន មានសំណាងម្នាក់ដែលទទួលបានការថ្នាក់ថ្នមពីគូដណ្ដឹងរបស់នាងគឺលោក Sebastian ដែលជាបុរសសម្បូរទ្រព្យម្នាក់ផងដែរ។

កាលពីកន្លងទៅតារាស្រី Due នាងធ្លាប់បានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើល និងមានក្ដីរំភើបជាខ្លាំង បន្ទាប់ពីតារាស្រីរូបនេះ បានប្រាកាស និងបង្ហាញរូបថតស្វីតៗរបស់ខ្លួនក្នុងបណ្ដាញសង្គម ពីគូស្នេហ៍របស់នាងលោក Sebastian សុំនាងរៀបការនៅកណ្ដាលវាលខ្សាច់នៃប្រទេសអារ៉ាប់រួមពីកន្លងទៅ។ ក្នុងស្រាប់តែពេលថ្មីៗនេះ Due នាង បានធ្វើការប្រកាសជាសារធារណៈថាខ្លួននឹងមានគម្រោងរៀបការឆាប់ៗខាងមុខនេះ ហើយអ្វីដែលធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើល និងរំភើបជំនួសតែ ក៏មានលាយឡំជាមួយនឹងការសោកស្ដាយសម្រាប់ហ្វេននៅក្នុងប្រទេសថៃជាច្រើនផងដែរ ព្រោះគម្រោងរៀបការរបស់ពួកគេទាំងពីរនេះ មិនបានប្រារព្ធធ្វើនៅប្រទេសថៃនោះទេ តែនឹងគ្រោងធ្វើនៅក្រៅប្រទេសដល់ទៅពីរផ្សេងគ្នា ដោយទីមួយធ្វើនៅតៃវ៉ាន់ នៃប្រទេសចិន ហើយសម្រាប់ទីពីរនោះគឺមិនទាន់បានសម្រេចថាធ្វើនៅប្រទេសមួយណានោះទេ។ សម្រាប់ដំណឹងល្អមួយនេះ គ្រាន់តែគិតក៏មានក្ដីសុខជំនួស ហើយហ្វេនៗមួយចំនួនប្រាកដជាលួចគិតស្រម៉ៃចង់បានក្ដីសុខដូចជាអ្នកទាំងពីរជាក់ជាមិនខាន៕ ប្រភព៖ Khaosod