អ្នកស្រាវជ្រាវបានបង្ហាញថា អ្នកជំងឺស្ត្រីដំបូងគេបង្អស់របស់ពិភពលោក បានជាសះស្បើយពីការឆ្លងមេរោគអេដស៍បន្ទាប់ពីការប្តូរកោសិកាដើមថ្មី ដែលលទ្ធផលនេះបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពដ៏អស្ចារ្យក្នុងវិស័យវេជ្ជសាស្ត្រ។

ក្រុមអ្នកស្រាវជ្រាវមកពីសហរដ្ឋអាមេរិក បានបង្ហាញករណីសិក្សានៅសន្និសីទ Retrovirus and Opportunistic Infection Symposium  ទីក្រុង Denver រដ្ឋ Colorado  ដោយនិយាយថា អ្នកជំងឺនៅទីក្រុងញូវយ៉ក គឺជាស្ត្រីទីមួយ និងជាជនទីបីនៅក្នុងចំណោមបុរស២នាក់នៃពិភពលោក ដែលបានជាសះស្បើយពីមេរោគអេដស៍ បន្ទាប់ពីបានឆ្លងកាត់ការប្តូរខួរឆ្អឹង និងកោសិកាដើមថ្មី ហើយបានក្លាយជារបកគំហើញដ៏អស្ចារ្យ និងឆ្លុះបញ្ចាំងពីក្តីសង្ឃឹមសម្រាប់ការព្យាបាលការឆ្លងមេរោគអេដស៍ ហើយវាអាចជាវិធីសាស្រ្តថ្មីមួយដែលអាចជួយការព្យាបាលទៅដល់មនុស្សកាន់តែច្រើនក្នុងពេលអនាគត។ ករណីនេះគឺជាផ្នែកមួយនៃការសិក្សាដែលដឹកនាំដោយវេជ្ជបណ្ឌិត Yvonne Bryson នៃសាកលវិទ្យាល័យកាលីហ្វ័រញ៉ា ឡូសអេនជឺលេស (UCLA) និងវេជ្ជបណ្ឌិត Deborah   Perso មកពីសាកលវិទ្យាល័យ Johns Hopkins មានគោលបំណងតាមដានអ្នកផ្ទុកមេរោគអេដស៍ចំនួន ​២៥ នាក់ ដែលបានទទួលការប្តូរកោសិកាឈាម និងលក្ខខណ្ឌធ្ងន់ធ្ងរផ្សេងទៀត។ ខណៈពេលនេះពួកគេពិតជារំភើបយ៉ាងខ្លាំងចំពោះករណីថ្មីនៃការព្យាបាលមេរោគអេដស៍ជាសះស្បើយនេះ ទោះបីជាការព្យាបាលដោយកោសិកាដើមមិនទាន់ជាយុទ្ធសាស្ត្រដែលអាចសម្រេចបានសម្រាប់មនុស្សគ្រប់គ្នាក៏ដោយ ប៉ុន្តែយើងជឿជាក់ថាបុគ្គលទាំងនេះនឹងបង្កើតប្រព័ន្ធភាពស៊ាំដែលធន់នឹងមេរោគអេដស៍(HIV)នេះកាន់តែប្រសើ ក្នុងនោះការប្តូរខួរឆ្អឹងខ្នងមិនមែនជាយុទ្ធសាស្ត្រព្យាបាលសម្រាប់មនុស្សភាគច្រើនដែលមានផ្ទុកមេរោគអេដស៍នោះទេ  ប៉ុន្តែរបាយការណ៍ស្រាវជ្រាវ បញ្ជាក់ថាវានៅតែអាចព្យាបាលមេរោគអេដស៍បាន និងពង្រឹងវាបន្ថែមទៀតដោយប្រើការព្យាបាលដោយហ្សែនជាយុទ្ធសាស្រ្ត ម្ចាស់ជំនួយកោសិការត្រូវតែមានអង់ទីហ្សែន leukocyte មនុស្សជិតស្និទ្ធដែលជាសាច់ញាតិ (HLA) គ្រប់គ្រាន់ក្នុងខ្លួន ដើម្បីបង្កើនឱកាសនៃការប្តូរកោសិកា ម្ចាស់ជំនួយត្រូវតែមានជំងឺហ្សែនដ៏កម្រមួយ ដែលធ្វើឱ្យវាធន់នឹងមេរោគអេដស៍នេះ៕ ប្រភព៖ Khaosod