រាជធានីភ្នំពេញ ៖ កញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត អតីតចៅសង្កាត់អូរចារ ក្រុងបាត់ដំបង និងកូនប្រុសលោកអេង ឆៃអ៊ាង អតីតអនុប្រធាន នៃអតីតគណបក្សសង្គ្រោះជាតិ គឺលោកអេង រតន: នឹងរៀបការតាមប្រពៃណីខ្មែរ ជាមួយគ្នា នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ ខាងមុខនេះ នៅរាជធានីភ្នំពេញ បន្ទាប់ពីបានភ្ជាប់ពាក្យរួចមក ។
យោងតាមសំបុត្រអញ្ជើញភ្ញៀវចូលរួមពិធីមង្គលការ បញ្ជាក់ថា លោកអេង ឆៃអ៊ាង និងលោកស្រី លី សុគន្ធា ជាឪពុកម្តាយកូនកំលោះឈ្មោះអេង រតន: និងអ្នកស្រីនួន សារ៉េន ជាម្តាយកូនក្រមុំឈ្មោះស៊ិន ចាន់ពៅរ៉ូហ្ស៊េត សូមគោរពអញ្ជើញភ្ញៀវកិត្តិយសចូលរួមពិធីអាពាហ៍ពិពាហ៍កូនស្រីរបស់ពួកគាត់ ដែលពិធីពិសាភោជនាហារនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ៥ល្ងាច នៅវិមានពិភពថ្មីសែនសុខ អគារ F សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/a/AVvXsEgFoqEsVEFmFmqiZp_bFkS40Z92NNbmkTmgr1dDw858s1TqeRbGYTJfQLLYQcIdDAAybQQzartRsDmYa5y-wb2fOdROE-E9VctaDXc-Wzb_CahIytk3E7voZMyIbfUqQhreuqk6aSPtYwHo2NmpDEZY-OdWlSM1upR933xfQeszJt4uzWxwBMFuFF7C=s1024

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ លោកអេង ឆៃអ៊ាង ដែលកំពុងរស់និរទេសខ្លួននៅសហរដ្ឋអាមេរិក បានបង្ហោះរូបថតភ្ជាប់ពាក្យកូនប្រុសលោក ជាមួយកញ្ញាស៊ិន ចាន់ពៅរ៉ូហ្ស៊េត ដោយបញ្ជាក់ថា កូនៗស្រលាញ់គ្នាដោយចេញពីចិត្ត ហើយបានប្តេជ្ញារួមរស់និងថែរក្សាគ្នាគ្រប់ពេលវេលា រហូតដល់ចាស់រៀងៗខ្លួន គឺជាបំណងប្រាថ្នារបស់ឪពុកម្តាយគ្រប់រូប ដែលមិនប្រកាន់ទស្សនៈ «នំមិនធំជាងនាឡិ» ។ យ៉ាងណា ពិធីមង្គលការកូនប្រុសដែលគ្រោងធ្វើតាមកាលបរិច្ឆេទខាងលើនេះ លោកអេង ឆៃអ៊ាង ទំនងជាមិនអាចមកចូលរួមដោយផ្ទាល់បានទេ ដោយសារលោកមានដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់តុលាការ៕https://blogger.googleusercontent.com/img/a/AVvXsEh8y-hTHa9YNy44tQajXw71HxYmmkdFRZR5yrt0kvn3t2RMx6BNf-4eMY9CKtq0ftOpFyeeihet7pppqh5o6_kpOUOW0sYutQx-zryaAj8sSNVHoS7ZxwXNXCna7JU6hOeVJadS0pqCu5yKtICoPry5mVxA89_1EBYuS1Wz1dAENu1uYaGdf5_u6cJP=s960