រាជធានីភ្នំពេញ ៖ ទីតាំងបើកល្បែងស៊ីសង តាមប្រព័ន្ធអនឡាញមួយកន្លែងយ៉ាងធំ នៅតាមបណ្ដោយផ្លូវ៧០ស្ទួន ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានបម្រើសេវាល្បែងស៊ីងគ្រប់ប្រភេទ មានទាំងចាក់ផ្ទាល់ និងឡាយផ្ទាល់ មិនចាញ់កាស៊ីណូប៉ុន្មានឡើយ។https://blogger.googleusercontent.com/img/a/AVvXsEi2DH64XWv1w2f295HSLQEB2O84-sKGVRdNZ3mHPpJu0xfa07Jfb-dGku4Yw-zrjJRxF2FNhS5rc-wy0ai4MOIM51dZKuO9Znz3qG04DfTL7FAqL8pOcymlk-VVUPXWXHoAh7robSOnZpMh8zbud3NJDMCszJXJ60CbH4O5UV-2fXDP47T0NskLYAuI=s1280ទីតាំងបើកល្បែងស៊ីសងនេះ ភ្នាក់ងារ «KBN» បានចុះទៅពិនិត្យ និងថតផ្ទាល់ ហើយពិតជាបានឃើញមានល្បែងស៊ីសងជាច្រើនប្រភេទ ចង់លេងអ្វី ក៏មានដែរ ពោលគឺនៅទីនោះ មានល្បែងស៊ីសងស្ទើរគ្រប់ប្រភេទតែម្តង ដោយមិនឲ្យភ្ញៀវចូលទៅខកបំណងទេ តែអ្នកចេញមកវិញ កម្រមានមុខញញឹមណាស់ ។https://blogger.googleusercontent.com/img/a/AVvXsEjVl3pxsau2qmJrfi1oWiQVn6bi1qHA_zFEtSc4VPPDL1BlqqMoiF20jDQHczLb1vHcjNQV-KzuycC7QKpYlc15wE0ud-FHy_40braCZRJiavI_G6_Wil3Yx-SYO3faBntRtg8ehZlTQfQU2-Q4nr617Azhw17zV0sIE7mhUbHIuFantrnlSgJd-lEq=s1231ប្រជាពលរដ្ឋដែលរស់នៅទីតាំងនោះ បានបង្ហើបឲ្យដឹងថា ទីតាំងល្បែងស៊ីសងនេះ បានបើកលេងជាយូរណាស់យកហើយ ដោយពង្វក់ពលរដ្ឋខ្មែរឲ្យធ្លាក់ក្នុងរណ្តៅល្បែងស៊ីសង លែងគិតពីការងាររកប្រាក់ចិញ្ចឹមជីវិត ឃើញតែមកពពាក់ពពូនគ្នាលេងរាល់ថ្ងៃ ហើយមានពេលខ្លះ មានកើតអំពើហិង្សាទៀតផង។ តែឆ្ងល់មិនឃើញអាជ្ញាធរខណ្ឌដូនពេញ និងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះទៅបង្រ្កាបសោះ សង្ស័យតែចាញ់បារមីម្ចាស់ទីតាំងល្បែងស៊ីសង បណ្តោយឲ្យបទល្មើសល្បែងស៊ីសងកើតមានក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានយ៉ាងរលូន។https://blogger.googleusercontent.com/img/a/AVvXsEid5wDLVwvfmN7dp42WXgXWvaMvj86I1Js2LYR3zGdT6zxUnGuXJpiFwoUXd-atI8SQuyu859s2SriXJn_72UcbCLkJF28t8pdGocqNqBS7gG17k8wZMBwfRKxXyAwnoiDsHkDf3tl4yqesiBc-OLkXjyOS82UgC_uc49FE22o1qa7FzDxKVYuS-kUW=s1242សូមបញ្ជាក់ថា កន្លងមក ប្រមុខថ្នាក់ដឹកនាំ ធ្លាប់បានបញ្ជាឲ្យបិទទាំងអស់រាល់បទល្មើសល្បែងស៊ីសង ជាពិសេស ហ្គេមបាញ់ត្រី និងមិនអនុញ្ញាតឲ្យស្ថាប័នពាក់ព័ន្ធ ចេញលិខិតអនុញាត បើកអាជីវកម្ម ល្បែងស៊ីសងប្រភេទនេះទៀតឡើយ។ តែយ៉ាងណា គេសង្កេតឃើញថា នៅភូមិសាស្រ្តរាជធានី នៅតែមានក្រុមឆ្លៀតឱកាស ធ្វើការឃុបឃិតគ្នា ជាមួយមន្រ្តីមួយចំនួនតូច លួចបើកល្បែងស៊ីសង នៅតាមមូលដ្ឋាន ដែលជាប្រភពនៃអំពើចោរកម្ម និងបទល្មើសផ្សេងៗ៕ ដោយ កែន សុខគីម

https://youtu.be/__-CLgsU23g