ខេត្តសៀមរាប៖ ដោយមានការចោទប្រកាន់ជាសាធារណៈ និងមានពាក្យបណ្តឹងទៅកាន់អយ្យការអមសាលាដំបូងខេត្តសៀមរាប មកលើលោកឃឹម ហ្វីណង់ និងដើម្បីបញ្ជាក់ពីភាពស្អាតស្អំក្នុងការបំពេញតួនាទីបម្រើប្រជាពលរដ្ឋរបស់លោកឃឹម ហ្វីណង់។ លោកឃឹម ហ្វីណង់ បាទសូមធ្វើការបំភ្លឺជាបឋមនៅទីនេះក្នុងនាមបុគ្គល ដោយឡែករបាយការណ៍ផ្លូវការលម្អិតមួយទៀតនឹងត្រូវបានរៀបចំដើម្បីប្រគល់ទៅកាន់សាលាដំបូង និងរដ្ឋបាលខេត្តសៀមរាប។May be an image of 6 people and people standing

លោកឃឹម ហ្វីណង់ សូមបដិសេធទាំងស្រុងចំពោះការប្រឌិតរឿងឡើងពីសំណាក់លោកស្រី លី អ៊ុអេង ដើម្បីចោទប្រកាន់មកលើរូបខ្ញុំ លើករណីដីធ្លីនៅក្នុងស្រុកបន្ទាយស្រី។ ការដោះស្រាយទំនាស់ដីធ្លីគឺជាការបំពេញតួនាទីរបស់លោក ជាអភិបាលស្រុក ដោយឈរលើគោលការណ៍ច្បាប់ ភាពមិនលម្អៀង និងតម្លាភាព។ តំបន់ដែលមានវិវាទដូចដែលបានលើកឡើងនេះ គឺជាតំបន់ដែលស្ថិតនៅក្រោមគម្របព្រៃឈើឆ្នាំ២០០២ ដែលនៅតែជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនមែនជាកម្មសិទ្ធិឯកជននោះទេ បើទោះជាមានការកាន់កាប់អាស្រ័យផលជាក់ស្តែងក៏ដោយ។ តំបន់ទាំងនេះតែងមានការទាមទារត្រួតគ្នា ឯកសារជាន់គ្នា ព្រំប្រទល់មិនច្បាស់លាស់ សម្បូរទៅដោយវិវាទ និងមានភាពស្មុគស្មាញខ្លាំង ដែលទាមទារឱ្យមានការប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ មុននឹងការដោះស្រាយទំនាស់អាចដំណើរការទៅបាន។ ការដោះស្រាយវិវាទលើដីសាធារណៈរបស់រដ្ឋរបៀបនេះ ច្បាប់មិនអនុញ្ញាតឱ្យធ្វើឡើងតាមប្រព័ន្ធតុលាការបាននោះទេ ហើយក៏មិនទាន់មានការសម្រេចណាមួយរបស់តុលាការប្រគល់កម្មសិទ្ធិទៅឱ្យភាគីណាមួយនៅឡើយដែរ មិនគួរយកពាក្យ «តុលាការ» មកប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់កិត្តយសរបស់ស្ថាប័នតុលាការឡើយ ពោលគឺមានតែការសម្របសម្រួលក្រៅប្រព័ន្ធតុលាការតែប៉ុណ្ណោះដែលអាចធ្វើទៅបាន។No photo description available.លោកឃឹម ហ្វីណង់ ការសម្រេចរបស់តុលាការទៅលើករណីព្រហ្មទណ្ឌនានានៅក្នុងតំបន់នេះ មិនមែនជាការប្រគល់កម្មសិទ្ធិដីរដ្ឋទៅឱ្យបុគ្គលណាមួយគ្រប់គ្រងនោះទេ និងមិនត្រូវបកស្រាយពន្លើសឡើយ ហើយមានតែការធ្វើអនុបយោគ និងការទទួលបានប្រទានកម្មដោយអនុក្រឹត្យតែមួយគត់ទើបអាចធ្វើដូច្នេះបាន។ រដ្ឋបាលស្រុកបន្ទាយស្រីបានប្រកាសជាចំហ និងបានជូនដំណឹងជាសាធារណៈតាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ ទៅដល់គ្រប់ម្ចាស់ដីទាំងអស់នៅក្នុងតំបន់ដែលតែងតែមានវិវាទខាងលើ រួមទាំងលោកស្រី លី អ៊ុអេង ឱ្យផ្តល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលលើដីរបស់ខ្លួន ទោះបីគិតថាមាន ឬគ្មានវិវាទក៏ដោយ ដើម្បីផ្តល់ជាមូលដ្ឋានឱ្យរដ្ឋបាលស្រុកមានទិន្នន័យពេញលេញជាលក្ខណៈប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងពិនិត្យដោះស្រាយបញ្ចប់វិវាទទាំងឡាយនៅក្នុងតំបន់ដែលមានភាពស្រពិចស្រពិលមួយនេះ មុននឹងបញ្ចូនករណីទាំងនេះទៅរាជរដ្ឋាភិបាលស្នើសុំការកាត់ឆ្វៀលចេញពីគម្រប់ព្រៃឈើ និងសម្រេចថាតើអាចធ្វើប្រទានកម្មជូនដីដែលដោះស្រាយទំនាស់ចប់ហើយនេះបានឬយ៉ាងណា។No photo description available. ការប្រមូលទិន្នន័យដើម្បីដោះស្រាយវិវាទ គឺជាសិទ្ធិស្របច្បាប់របស់អាជ្ញាធរមូលដ្ឋាន ជាពិសេស ប្រសិនបើដីទាំងនោះគឺជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនមែនជាការញុះញ៉ុងដូចការចោទប្រកាន់នោះទេ ហើយក៏មិនមែនជាការប្រពឹត្តផ្ទុយពីការសម្រេចណាមួយរបស់តុលាការនោះដែរ។
លោកឃឹម ហ្វីណង់ បញ្ជាក់ថា ក្នុងតួនាទីលោកជាអភិបាលស្រុក លោកពុំមានសិទ្ធិកំណត់ទីតាំងព្រំប្រទល់ភូមិ ឬធ្វើការផ្លាស់ប្តូរឈ្មោះភូមិដោយអត្តនោម័តិឡើយ ហើយរឹតតែមិនអាចអនុញ្ញាតឱ្យបុគ្គលណាម្នាក់មកបង្គាប់ឱ្យអាជ្ញាធរមូលដ្ឋានទទួលស្គាល់ទីតាំងភូមិណាមួយខុសពីទិន្នន័យដែលមានស្រាប់នោះដែរ។ ក្នុងអំឡុងពេលជាង២ឆ្នាំក្នុងតួនាទីរបស់លោក ក៏មិនដែលមានករណីផ្លាស់ប្តូរព្រំប្រទល់ភូមិនៅក្នុងស្រុកបន្ទាយស្រីនោះទេ។ រាល់ការចោទប្រកាន់ខាងលើ ទាំងលើការញុះញ៉ុង ការមិនគោរពសេចក្តីសម្រេចរបស់តុលាការ ការរំលោភលើកម្មសិទ្ធិឯកជន ឬការផ្លាស់ប្តូរទីតាំងភូមិ សុទ្ធតែជាការប្រឌិត និងជាការចោទប្រកាន់គ្មានមូលដ្ឋាន ដែលខ្ញុំអាចមានសិទ្ធិប្តឹងតបវិញបាន។
លោកឃឹម ហ្វីណង់ សង្កត់ធ្ងន់ថា ក្នុងន័យការពារកិត្តិយសមន្ត្រីរាជការដែលកំពុងបម្រើប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន លោកសូមស្វាគមន៍ការបើកស៊ើបអង្កេត និងការធ្វើអធិការកិច្ចលើករណីនេះពីសំណាក់រដ្ឋបាលខេត្ត ឬស្ថាប័នមានសមត្ថកិច្ចណាមួយ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្ញុំ និងផ្តល់យុត្តិធម៌ដល់ការបំពេញតួនាទីរដ្ឋបាលរបស់មន្ត្រីរាជការទាំងអស់ ហើយលោកត្រៀមខ្លួននឹងចាកចេញពីតួនាទីរបស់លោក និងទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះមុខច្បាប់ ប្រសិនបើរកឃើញថាមានកំហុស និងបានប្រព្រឹត្តដូចការចោទប្រកាន់របស់លោកស្រី លី អ៊ុអេង ពិតមែន។May be an image of text

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ មានស្រ្តីម្នាក់ ឈ្មោះលី អ៊ុអេង អាយុ៥១ឆ្នាំ មុខរបររកស៊ី បច្ចុប្បន្ននៅភូមិខ្នារសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប បានប្ដឹងលោក ឃឹម ហ្វីណង់ ទៅតុលាការខេត្តសៀមរាប ពីបទញុះញង់ រំលោភលើកម្មសិទ្ធិឯកជន និងមិនគោរពតាមសេចក្ដីសម្រេចរបស់តុលាការផងដែរ។
ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ស្ត្រីជាដើមបណ្តឹងបានទិញដីពីប្រជាពលរដ្ឋចំនួន២០០ហិចកា នៅទីតាំងភូមិវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយមានអាជ្ញាធរទទួលត្រឹមត្រូវ ដល់ថ្នាក់មូលដ្ឋានដល់ថ្នាក់ខេត្ត និងមានឯកបញ្ជាក់ត្រឹមត្រូវ អាស្រ័យផល អស់រយៈពេល១៩ឆ្នាំមកហើយ។ លុះដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ស្រាប់តែឈ្មោះឃឹម ហ្វីណង់ ជាអភិបាលស្រុកបន្ទាយស្រី ចេញ ស.ជ.ណ និងឲ្យបក្ខពួកនាំគ្នាចុះរាស់វែង យកដីរបស់ស្រ្តីជាដើមបណ្តឹងខាងលើ អស់ចំនួន៩៨ហិចតា ទើបធ្វើស្រ្តីជាដើមបណ្តឹងកើតទុក្ខមិនសុខចិត្ត ក៏បានដាក់ពាក្យបណ្តឹងមកសាលាដំបូងខេត្តសៀមរាប និងស្នើឲ្យឯកឧត្តមព្រះរាជអាជ្ញារ ចាក់ការឈ្មោះឃឹម ហ្វីណង់ តាមផ្លូវច្បាប់។

ជុំវិញនឹងការចោទប្រកាន់ខាងលើនេះ «KBN» នៅមិនទាន់សុំការបកស្រាយបញ្ជាក់ពីលោកឃឹម ហ្វីណង់ ជាអភិបាលស្រុកបន្ទាយស្រី បាននៅឡើយទេ តែយ៉ាងណា យើងរង់ចាំស្វាគមន៍គ្រប់ភាគីពាក់ព័ន្ធទាំងអស់៕May be an image of 1 person and standing