រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចេញសារពិសេសផ្ញើជូនជនរួមជាតិ ពាក់ព័ន្ធការចាក់វ៉ាក់សាំង ជូនកុមារ ចាប់ពីអាយុ៣ឆ្នាំ ទៅ ៥ឆ្នាំ។ នេះបើយោងតាមសាររបស់សម្តេចតេជោ ដែលបណ្តាញព័ត៌មាន ទទួលបានផ្លូវការនៅព្រលប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

នៅក្នុងសារសំឡេងពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីមូលហេតុនៃការសម្រេចចិត្តនេះយ៉ាងដូច្នេះ «មូលហេតុនៃការសម្រេចចិត្តនេះ ដោយសារតែសង្កេតឃើញថា ចាប់ផ្តើមពីអូមីក្រុងបានរុករាននៅក្នុងប្រទេសរបស់យើង ចំនួនកុមារអាយុក្រោម ៥ឆ្នាំ មានប្រមាណជាង ២០ភាគរយ ដែលទទួលនូវជំងឺនេះ។ និយាយដោយត្រង់សូម្បីតែចៅទី២១ របស់ខ្ញុំព្រះករុណា ដែលទើបមានអាយុមិនទាន់ដល់ពីរខួប ក៏ទទួលការឆ្លងផងដែរ។ ដូច្នេះយើងចាំបាច់ត្រូវតែចាក់ឱ្យកុមារដែលមានអាយុពី៣ ទៅដល់ ៥ឆ្នាំ»។