រាជធានីភ្នំពេញ ៖ នៅពេលថ្មីៗនេះ មានជនខិលខូចបានយកឈ្មោះលោកវរសេនីយ៍ទោ ម៉ន វុធី អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ទៅសម្លុតគំរាមទារលុយពីប្រជាពលរដ្ឋស្លូតត្រង់ ដែលបើករបររកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ដែលធ្វើឲ្យប៉ះពាល់កិត្តិយស កេរ្តិ៍ឈ្មោះរបស់លោកអធិការជាខ្លាំង។

លោកម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានបង្ហោះករណីនេះ កាលពីព្រឹកមិញថា « សម័យនេះហើយ នៅមានជនបែបនេះទៀត។ ព្រឹកមិញភ្ញាក់ពីដេក មានប្រជាពលរដ្ឋម្នាក់ខលល៍មកខ្ញុំបាទ សួរថា តើលោកអធិការមែនទេ ខ្ញុំថា បាទនឹងហើយ គាត់ថា មានបុរសម្នាក់ ដើរយកឈ្មោះលោកអធិការប្រើ ទារលុយបងប្អូនពលរដ្ឋស្លូតត្រង់ តាមកន្លែងរកស៊ីរបស់ពួកគាត់ ។ ខ្ញុំបាទឆ្លើយវិញថា ខ្ញុំអត់មានជំនួយការអីទេ (គេបោក)
ហើយក៏មិនបានប្រើបុគ្គលណាម្នាក់ ដើរទាលុយទាកាក់អីដែរ ។
បើបងប្អូនណា មានបុគ្គលណាយកឈ្មោះខ្ញុំបាទទៅប្រើខុសច្បាប់ សូមមេត្តាជួយថតរូបវា ឬទាក់ទងមកខ្ញុំបាទ 012 932 666 ខ្ញុំបាទនឹងផ្តល់ជារង្វាន់លើកទឹកចិត្ត»៕https://blogger.googleusercontent.com/img/a/AVvXsEglS7mwv25NRB2dN7ucfy7sRCvJZUrfzGCDohMNsbhwVI35h_PgK0S57izKMkeiZVf4RUVkYvR_zJ_5p7h1qTPW8-eVSN9o1l66y3yBWIMgVdxVCD2sUwciIMJs1C0TFGg7b-CI9sZ5_ynE6-8RdvTeBrX9F1VwjLatsDltMToZTcOeDc8oS8ONvGU2=s1280