តើលោកអ្នកមានដឹងទេថាប្រទេសណាដែលមានប្រជាជនជួបទុក្ខលំបាកខ្លាំងជាងគេនៅលើពិភពលោកដែលឬទេ ពិតណាល់ មានប្រទេសមួយចំនួនដែលមានប្រជាជនជួបនូវទុក្ខលំបាក់ និងមានភាពវេទនាខ្លាំង រហូតយើងស្ទើរតែមិនអាចនឹកស្មានដល់។ នៅពេលដែលយើងបានឃើញប្រជាជនទាំងនោះហើយអ្នកអាច និងស្រក់ទឹកភ្នែកក៏ថាបាន ពេលខ្លះមើលមកខ្លួនឯងមានភាពលំបាក់តែពេលដែលបានឃើញពួកគេអ្នកនឹងយល់ថាខ្លួនពិតជាមានសំណាងជាងពួកគេទាំងនោះឆ្ងាយណាស់។

ថ្ងៃនេះសូមនាំអ្នកទាំងអស់គ្នាមកស្គាល់ជាមួយនឹងប្រទេសមួយចំនួនដែលមានប្រជាជន់ក្រីក្រ និងមានទុកលំបាកខ្លាំងជាងគេលើពិភពលោក បន្ទាប់ពីមានការធ្វើនូវសន្ទស្សន៍វិបុលភាព Legatum របស់វិទ្យាស្ថាន Legatum បានចាត់ចំណាត់ថ្នាក់ប្រទេសកំពូលទាំង ១០ដែលមានចំនួនប្រជាជនមានទុក្ខព្រួយច្រើនជាងគេលើពិភពលោកដូចខាងក្រោម៖

១. សាធារណរដ្ឋអាហ្វ្រិកកណ្តាល

សាធារណរដ្ឋអាហ្វ្រិកកណ្តាល  វាជាពិន្ទុសរុបទាបបំផុត (ទី ១៤២ ក្នុងចំណោម ១៤២ ប្រទេស) នៅក្រោម “សន្ទស្សន៍វិបុលភាពស្របច្បាប់” ឆ្នាំ ២០១២ វាក៏ជាកម្រិតទាបបំផុតក្នុងការអប់រំផងដែរ ពួកគេស្ថិតនៅក្នុងការគេចពីសេចក្តីស្លាប់នៃសង្រ្គាម)

២. សាធារណរដ្ឋកុងហ្គោ

សាធារណរដ្ឋកុងហ្គោ  ទទួលបានពិន្ទុសរុប ១៤១ ក្នុងចំណោម ១៤២ប្រទេស ប៉ុន្តែទទួលបានពិន្ទុទាបបំផុតក្នុងប្រភេទសហគ្រិន និងឱកាសអាជីវកម្ម និង ប្រព័ន្ធសុខភិបាល ព្រមទាំងប្រភេទសុខភាពផងដែរ។

៣.សាធារណរដ្ឋឥស្លាមអាហ្វហ្គានីស្ថាន

អាហ្វហ្គានីស្ថានជាប់ចំណាត់ថ្នាក់ទី ១៤០ ជាទូទៅ ប៉ុន្តែជាប់ចំណាត់ថ្នាក់ទី ១៤១ ក្នុងផ្នែករដ្ឋបាល/រដ្ឋាភិបាល និងទី ១៤០ ផ្នែកសន្តិសុខ  និងសិទ្ធ។

៤. សាធារណរដ្ឋឆាដ

ប្រទេសឆាដជាប់ចំណាត់ថ្នាក់ទី ១៣៩ ជាគោល ប៉ុន្តែជាប់ចំណាត់ថ្នាក់ទាបបំផុតនៅក្នុងប្រភេទរឿងសុវត្ថិភាព  ចំណែក ប្រភេទសុខភាពជាប់ចំណាត់ថ្នាក់ ១៤១ ហើយប្រភេទអប់រំជាប់ចំណាត់ថ្នាក់ ១៤០។

៥. សាធារណរដ្ឋហៃទី

ហៃទីជាប់ចំណាត់ថ្នាក់ទី ១៣៨ ជាគោល ប៉ុន្តែជាប់ចំណាត់ថ្នាក់ទី ១៤០ ក្នុងប្រភេទសេដ្ឋកិច្ច ហើយប្រទេសនេះធ្លាប់ទទួលរងនូវគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកន្លងមកក្រោយមកប្រជាជនហៃទីកាន់តែច្រើននៅតែរស់នៅក្នុងតង់ ៣.៥ ម៉ឺននាក់ដ៏ដែរ។

៦. សាធារណរដ្ឋប៊ូរុនឌី

ប្រទេសប៊ូរុនឌីជាប់ចំណាត់ថ្នាក់ទី ១៣៧ ជាគោល ប៉ុន្តែជាប់ចំណាត់ថ្នាក់ទី ១៤០ ក្នុងប្រភេទសហគ្រិនភាព និងឱកាសការងារ  ប៊ូរុនឌី គឺជាប្រទេសតូចបំផុត និងក្រីក្របំផុតមួយនៅទ្វីបអាហ្វ្រិក ហើយប្រទេសនេះក៏មានជម្លោះរវាងកុលសម្ព័ន្ធ ក៏ដូចជាប្រទេសជិតខាងដូចជា រវ៉ាន់ដាផងដែរ។

៧. សាធារណរដ្ឋតូហ្គោ

តូហ្គោជាប់ចំណាត់ថ្នាក់ទី ១៣៦ ជាគោល ប៉ុន្តែពិន្ទុទាបបំផុត ១៤២ នៅក្នុងប្រភេទទំនាក់ទំនងសង្គម  ហើយតូហ្គោ មានជម្លោះនយោបាយ មានការរំលោភសិទ្ធិមនុស្សដោយកងកម្លាំងប្រដាប់អាវុធផងដែរ។

៨. សាធារណរដ្ឋហ្ស៊ីមបាវ៉េ

ហ្ស៊ីមបាវេជាប់ចំណាត់ថ្នាក់ទី ១៣៥ ជាគោល ប៉ុន្តែត្រូវបានចាត់ថ្នាក់ទាបបំផុត ១៤២ នៅក្នុងប្រភេទសេដ្ឋកិច្ច  និងប្រភេទរដ្ឋបាល និងរដ្ឋាភិបាល។

៩. សាធារណរដ្ឋយេម៉ែន

ប្រទេសយេម៉ែនជាប់ចំណាត់ថ្នាក់ទី ១៣៤ ប៉ុន្តែត្រូវបានចាត់ថ្នាក់ទាបបំផុត ១៤២ នៅក្នុងប្រភេទសេរីភាពផ្ទាល់ខ្លួន  យេម៉ែនគឺជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុត និងទទួលរងពីភាពក្រីក្រជាប្រទេសមួយក្នុងចំណោមប្រទេសអារ៉ាប់  វាក៏មានអត្រាអក្ខរកម្មទាបផងដែរ ដោយសារខ្វះស្ថិរភាពនយោបាយក្នុងរយៈពេលយូរ )

១០. សាធារណរដ្ឋប្រជាធិបតេយ្យអេត្យូពី

ប្រទេសអេត្យូពីជាប់ចំណាត់ថ្នាក់ទី ១៣៣ ជាគោលប៉ុន្តែជាប់ចំណាត់ថ្នាក់ទី ៩៥ ក្នុងប្រភេទមនុស្សទៅសង្គមខាងក្រៅ ប៉ុន្តែកាលពីកន្លងមកវិស័យសេវាកម្មធ្លាប់រីកចម្រើនយ៉ាងឆាប់រហ័ស ជាពិសេសក្នុងវិស័យទេសចរណ៍ សំណង់ និងដឹកជញ្ជូន៕ ប្រភព៖ ScholarShip