ប្រទេសថៃ៖ គ្រប់គ្នាបានជ្រាបរួចមកហើយជាមួយនឹងបញ្ហារបស់កំពូលតារាសម្ដែងលោក Weir ដែលធ្លាប់តែមានពាក្យលេចឮថាបានបណ្ដើរស្រីក្មេង និងមានទំនាក់ទំនងស្នេហាថ្មី បន្ទាប់ពីបែកបាក់ស្នេហ៍ជាមួយនឹង ​តារាស្រី Bella ។

នៅក្នុងរយៈពេលកន្លងទៅថ្មីៗនេះ តារាប្រុសរូបសង្ហា Weir បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង ក្រោយពីគេចាប់បានថារូបលោកបានបណ្តើនារីដ៏ស្រស់ស្អាតម្នាក់នៅក្នុងព្រលានយន្តហោះនៃខេត្តភូកេត យ៉ាងស្និទ្ធស្នាល រហូតធ្វើឱ្យអ្នកគាំទ្រមិនតិចអ្នកនោះទេបានប្រាកដនៅក្នុងចិត្តថា នារីសក់ខ្លីដ៏ស្រស់ស្អាតម្នាក់នេះប្រាកដជាគូស្នេហ៍ថ្មីរបស់ Weir ដែលលោកក៏ធ្លាប់បានបង្ហើបរួចម្ដងថាមានមនុស្សកំពុងមើលចិត្តគ្នា។ ទាក់ទងនឹងការសង្ស័យរបស់អ្នកគ្រប់គ្នាទៅលើការបណ្តើរគូស្នេហ៍ថ្មីកន្លងមកនោះ ស្រាប់តែពេលនេះកំលោះរូបសង្ហា Weir  ក៏បានចេញមុខមកបកស្រាយយ៉ាងច្បាស់ទាក់ទងនឹងទំនាក់ទំនងខ្លួននឹងស្រីស្អាតម្នាក់នោះថាខ្លួនពិតជាមានទំនាក់ទំនងនឹងគ្នាពិតមែន​ ​ដោយអ្នកទាំងពីរពិតជាគូស្នេហ៍ដែលកំពុងតែមើលចិត្តគ្នា ដូចដែលមហាជនធ្លាប់សង្ស័យកន្លងមកមែន។ ​ក្នុងនោះខ្លួនគេក៏បានបង្ហើបថា គេពិតជាភ្ញាក់ផ្អើលនៅពេលដែលបានឃើញរូបភាពគេលួចថតបាន បើសិនជាចង់បានរូបភាពក៏សុំថតត្រង់មក តែកុំមកលួចថតបែបនេះ ព្រោះវាគ្មានអ្វីដែលត្រូវបិទបាំងនោះទេ ៕ប្រភព៖today.line.me