ប្រទេសកូរ៉េ៖ ប្រទេសកូរ៉េខាងត្បូងមានករណីឆ្លងនូវជំងឺប្រភេទ Omicron ជាច្រើនម៉ឺននាក់ក្នុងមួយថ្ងៃដែលគួរឱ្យបារម្ភ និងបានក្លាយទៅជាការបំបែកកំណត់ត្រានៃការឆ្លងច្រើនមិនធ្លាប់មានក្នុងប្រទេស។

នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២២ របាយការណ៍ថ្មីបានបង្ហាញពីស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-៩ ដែលជា វិបត្តិនៅក្នុងប្រទេសកូរ៉េខាងត្បូងជាថ្មីម្តងទៀត បន្ទាប់ពីមានការរាតត្បាតយ៉ាងខ្លាំងនូវមេរោគ Omicron សាយភាយពេញពិភពលើក។ ដោយទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KCDC) បាននិយាយថា ករណីថ្មីចំនួន ១៧,៥៤២ ត្រូវបានរកឃើញក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ គួរឱ្យបារម្ភសម្រាប់ប្រជាជនកូរ៉េខាងត្បូង ហើយនេះជាលើកទីមួយហើយដែលចំនួនអ្នកឆ្លងមានលើសពី ១៧,០០០ នាក់ ព្រមទាំងបានបំបែកកំណត់ត្រាលើសពីចំនួនកាលពីថ្ងៃសុក្រ ទី ២៨ ខែមករាកន្លងទៅ មានត្រឹម ១៦,០៨៥ នាក់ រហូតបានក្លាយជាចំនួនករណីប្រចាំថ្ងៃខ្ពស់បំផុតរបស់ប្រទេសកូរ៉េចាប់តាំងពីការប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ-១៩ ក្នុងឆ្នាំ ២០២០ កន្លងមក ខណៈដែលចំនួនសរុបនៃអ្នកឆ្លងកូវីដកើនឡើងដល់ ៨១១,១២២ និងយ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន ៦,៧១២ នាក់សម្រាប់ជំងឺមួយនេះ៕ Khaosod