រាជធានីភ្នំពេញ៖ អារម្មណ៌របស់គេ ក៏ដូចជាអារម្មណ៌របស់យើងបើសិនជាមានជនណាម្នាក់បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់យើង ដែលយើងបានខិតខំកសាងដោយកម្លាំងញើសឈាមច្បាស់ណាស់យើងពិតជាការខឹងសម្បារចំពោះទង្វើទាំងអស់នេះ ខណៈជាក់ស្ដែង ឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុកទាក់ទងនឹងចំការដូងប្រេង និងចំការកៅស៊ូរបស់លោកឧកញ៉ា ដែលខិតខំចំណាយកម្លាំងកាយចិត្តថែទាំ បែរជាមានមនុស្សមកចូលលេងកម្សាន្ត ហើយបោះសំរាមចោលពាសវាលពាសកាល ថែមទាំងថ្មីៗនេះមានគេលួចដុតថែមទៀត។

យោងតាមការបង្ហោះរបស់លោកឧកញ៉ា បានមានប្រសាសន៍ឲ្យដឹងថា៖ «ថ្ងៃនេះខ្ញុំសូមទាញអារម្មណ៍របស់ប្រិយមិត្តយើង អោយក្រឡេកមកមើលជីវិតអ្នកចំការវិញម្តង ខ្ញុំលើកយកតែជ្រុងមួយតូចនៃជីវិតអ្នកចំការ ដើម្បីអោយប្រីយមិត្តយើងទាំងអស់គ្នាបានយល់ដឹងខ្លះៗ ចំការដូងប្រេងនិងចំការកៅស៊ូទំរាំតែដាំបានពីឆ្នាំ១៩៩៦-២០២២=២៦ឆ្នាំ ត្រូវចំណាយអស់កម្លាំងកាយចិត្តរួមជាមួយនិងថវិការយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែ ទំរាំតែដាំបានអោយបងប្អូនទាំងអស់គ្នាបានចូលជ្រកម្លប់ សម្រាកកម្សាន្តហូបអាហារមានអ្នកខ្លះបានប្រមូលសំរាមវេចខ្ចប់ទុកដាក់ស្រួលបួល ខ្លះទៀតមុខដ៏ដែលៗបោះសំរាមចោលពាស់វាលពាស់កាល ប្រហែលជាគាត់គឹតស្មានថាមានជំនួយពីខាងណាបានផ្តល់ថវិការ មកបើកអោយកម្មករទាំងជាង២០នាក់ដែលដើរើសសំរាមរាល់ថ្ងៃនេះហើយមើលទៅ សូមបញ្ជាក់ថា២៦ឆ្នាំបានកន្លងផុតទៅហើយមិនដែលមានជំនួយទេ ចាប់តាំងពីដើមរដូវប្រាំងមកមានអ្នកលួចដុតចំការជាបន្តបន្ទាប់ នៅថ្ងៃទី២៤ខែមករាឆ្នាំ២០២២នេះចំការដូងប្រេងនឹងចំការកៅស៊ូ ត្រូវបានភ្លើងឆាបឆេះជាបន្តបន្ទាប់គួអោយសោកស្តាយជាពន់ពេកក្រៃ ខ្ញុំគ្រាន់តែនិយាយអោយដឹងដោយមិនមានសំណូមពរទេ ព្រោះអីមនុស្សដែលប្រព្រឹត្តិសុតតែចេះបើកឡានមិនមែនកូនក្មេងនោះទេ»​​ ៕

https://blogger.googleusercontent.com/img/a/AVvXsEhPx2xrBWbRcnSxEV_3tQBfo7bGqN6o2YHKGUuP7uQfOYik-UTzzUIVkrNbbbjwtS2ut9d5NFk39wdiToHTz-ZSMhUOUnvGMKFBn6yRMZ-Ud7gffd6ZwFG0_6MtaRwz-StG913AcShoaC2pZcZWJugWb0Z9NzYbDkqUAihFU2h2XGpS0TJmvXnTAuIs=s1280https://blogger.googleusercontent.com/img/a/AVvXsEjB17tdEdhivVQ2qNqf-0i-4CaOjrRjYOq2RfTu6uoTPNd9sxvAyD2xPIk064Sm3vd7ZIL2cwGxeSX0V9MN3bVZ25j6i-KB0vtgHejZeCqyi50iXcgjHKtvMBq6Akkl0quXBbMVevY47SW7ErmpED5zI70UA-2qY1GdYPlK3qEshfOEknAg8f4m5c-i=s1280

https://blogger.googleusercontent.com/img/a/AVvXsEh1EeopAauDIPti9t2P5j_BMfR9g09DX4sj4HHyAlIK6sSoY5G9kUhCJZAvYDQEGEYwWIp7GLItw7d7H2rO4UJKVz-6FXQfHjI7C3bGfdrI0okjPd7-6mVdkPvuMGHJPegzTlC4ZQjvpgX6CQsWEo6GIyovx_T6HVRcWWMIjhZO6QxjQcQFM0tiZCrj=s1440https://blogger.googleusercontent.com/img/a/AVvXsEg4KUSvCMR5pQQrnoUgn0-8TqkTMj6qNGXM_a6EYfKZdvOqN9Rj57vQaB41gGmV-249FQy5dsX_eZ7lsNLPt4mL7urApZdWUd2y8aXTeNi5SsecEQ1-davwBpnzsWgnrCWw-SU5Br9dYwfgKsRbZc7UOSJ3KqlNtvLmTPl71FO0X__dWdxPBoU8lWMS=s1280https://blogger.googleusercontent.com/img/a/AVvXsEjawdejSBFEizZDv3c4Fr5U2EqzeaGT1aAqZErem4ZOYq8BqI94e7DCot86MwjTpKswUJcKtSE8JycnMYNJ8Ww7d78Ibl7NChAfZ7DrgYViSz-aJreZr_2Xj1iLmt7efozf6o-GSTn9yJRW7MPw5umqKR0t37B7XmfIv9Bd5GGtQn63iMDvNP7F0kvb=s1440https://blogger.googleusercontent.com/img/a/AVvXsEg9umfKtU6g8fe6HHGi7daxLtgS5mROOZeigTTcjzxQ_ihEqrHIyXgCqkaolMevrBJSM3IxB1hQRXPf5N3efQIWzVukoPRMMYZdNiSGhI0nxVQzmm6KREbKlP9FjFPjSWmz7DIhR7ayo4ueP84OigkicZQ8PCuBak2U4Apc_ksCQmT-O1arxDd4YyBK=s1280

https://blogger.googleusercontent.com/img/a/AVvXsEjVSm9Tx4yvsZ5JzCimGNhBc9q9Fcn1XbA5hgiTyfeRT1fCdylUFAX05laLqg3FMFfVMavwnftwh8Nsg_dVidxSypQBdCQ8-ln3MydDkcen5FDf0MUjada_rQH5ZkMh_-JavIvNomiqeKK4_8svrdRFbij2tQrwwDkXsfErS6fiXY1mZFez8e2IWh4I=s1440https://blogger.googleusercontent.com/img/a/AVvXsEgKNNW-4L8S8gBoqGc99snmr5AyTENCe-T6ojhHcu-zJxiVZmh6f7GKdfA_43iDOzvt8MS98ccgXIUVKSRnF4BlpQA5vJBeByjw8tvype2KnX62ytrnBpQR6L5ATgnvIfT6e-AhX9zD7Gm5ntzJyHTRBIKPmSOCSDx8y2zhmVEYYT5WVIa6Cip3luJz=s1440