ផ្លែក្រូចថ្លុង គឺជាផ្លែឈើព្រៃមួយប្រភេទ ដែលមានគ្រប់ទីកន្លែង ចាប់ពីខាងជើងទៅខាងត្បូង ជាពិសេសសំបកផ្លែនេះត្រូវបានគេចាត់ទុកថាជាឱសថដ៏មានតម្លៃនៅក្នុងឱសថបូព៌ា ដោយយោងតាមឱសថបុរាណបានបង្ហាញឲ្យដឹងថា សំបកក្រូចថ្លុង ត្រូវបានគេស្គាល់ថាមានរសជាតិល្វីង ប៉ុន្តែវាគ្មានជាតិពុលនោះទេ ជាងនេះទៅទៀតវាក៏ជួយក្នុងការសម្រួលចរន្តឈាម បំបាត់ការឈឺចាប់ ព្យាបាលការមិនរំលាយអាហារ ឈឺពោះ ក្អក … ។
ដោយនៅប្រទេសចិន ក៏មានមនុស្សម្នាជាច្រើនបានប្រើសំបកក្រូចថ្លុងដើម្បីធ្វើជាថ្នាំបន្សាប និងបំបាត់ការក្អកផងដែរ ។ ចំណែកនៅក្នុងប្រទេសឥណ្ឌា សំបក និងគ្រាប់នៃក្រូចថ្លុងដែលមានផ្ទុកសារជាតិ pectin ត្រូវបានគេប្រើជាភ្នាក់ងារ hemostatic ។សំបក​ក្រូចថ្លុង​! ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល  (​ស្ត្រូ​ក​) បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ បន្ថយ​ការ​ខូច​សរសៃ ...

យោងតាមវេជ្ជសាស្ត្រទំនើប សំបកក្រូចថ្លុងមានអាស៊ីតនៃក្រូចឆ្មា និងអេស្ត្រូស ដែលមានឥទ្ធិពលប្រឆាំងនឹងបាក់តេរី , បំបាត់ការឈឺចាប់ និងបំបាត់ភាពតានតឹង ក្រៅពីនេះ សំបកក្រូចថ្លុងក៏មានផ្ទុកសារជាតិ pectin , naringin , អង់ស៊ីម peroxidase , amylase , ស្ករ ramnoza , វីតាមីន A , វីតាមីនC , hesperidin… ដោយសារធាតុទាំងអស់នោះហើយជាមូលហេតុដែលនាំឲ្យសំបកក្រូចថ្លុងនាំមកនូវអត្ថប្រយោជន៍ជាច្រើនបែបនេះ ជាងនេះទៅទៀតវាក៏បានផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនទៀតដូចជា ៖

– ព្យាបាលស្បែករលាក និងធ្វើឱ្យស្បែកស្រស់ស្អាត

សំបកក្រូចថ្លុងមានសមត្ថភាពការពារស្បែកឡើងក្រហម រមាស់ និងរលាក ដោយសំបកក្រូចថ្លុងមានផ្ទុកវីតាមីន A និង C ខ្ពស់ដែលជួយរក្សាសំណើមក្នុងស្បែក ការពារស្បែកពីភាពស្ងួត ស្នាមជ្រួញ និងការកើតមុន។លើសពីនេះ សម្បកក្រូចថ្លុងក៏មានឥទ្ធិពលនៃឡេការពារកម្តៅថ្ងៃផងដែរ ជាងនេះទៅទៀតសំបកក្រូចថ្លុងក៏ជួយកាត់បន្ថយការកើតស្នាមជ្រីវជ្រួញ ស្នាមអុចខ្មៅ ស្បែកស្ងួត រមាស់ និងបញ្ហាជាច្រើនទៀតដែលបណ្តាលមកពីការត្រូវកម្តៅថ្ងៃ។សាច់​ហូប តែ​សំបក​ក្រូចថ្លុង​ត្រូវ​ទុក ​ព្រោះ​អាច​ផ្តល់​ប្រយោជន៍​ធំ ២  មិន​សូវ​មាន​អ្នក​ដឹង – Knongsrok

– ល្អសម្រាប់សក់

ដោយសារតែសំបកក្រូចថ្លុងមានផ្ទុកនូវប្រេងសំខាន់ៗជាច្រើន ដូច្នេះហើយទើបវាមានសមត្ថភាពចិញ្ចឹមសក់បានយ៉ាងល្អ ព្រមទាំងជួយកាត់បន្ថយការជ្រុះសក់ និងធ្វើឱ្យសក់ភ្លឺរលោង។ ជាមួយគ្នានេះការប្រើសំបកក្រូចថ្លុងលាងសក់របស់អ្នក ក៏អាចជួយសម្អាតស្បែកក្បាល ជំរុញការលូតលាស់សក់ និងល្អសម្រាប់សរសៃប្រសាទខួរក្បាលផងដែរ ។

– ព្យាបាលដង្ហើមអាក្រក់

វីតាមីន C និងប្រេងសំខាន់ៗនៅក្នុងសំបកក្រូចថ្លុង គឺជាធាតុផ្សំដ៏មានប្រសិទ្ធភាពប្រឆាំងនឹងក្លិនមាត់មិនល្អ ដោយអ្នកគ្រាន់តែយកសំបកក្រូចថ្លុងស្ងួតមកស្ងោរជាមួយទឹកបន្តិច និងអំបិលបន្តិច បន្ទាប់មកយកទឹកនេះមកខ្ពុលមាត់របស់អ្នក នោះក្លិនអាក្រក់នឹងបាត់ទៅវិញយ៉ាងឆាប់រហ័ស។សំបកក្រូចថ្លុងមានអត្ថប្រយោជន៍ដល់ម្លឹងផង!

– បំបាត់ការក្អក ស្អក

ទាំងនេះគឺជារោគសញ្ញាទូទៅចំពោះមនុស្សជាច្រើន មូលហេតុអាចបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ឬឥទ្ធិពលពីបរិស្ថាន ។
ដោយសំបកក្រូចថ្លុង គឺជាឱសថដ៏មានប្រសិទ្ធភាពសម្រាប់ព្យាបាលការក្អកស្ងួត ដោយអ្នកគ្រាន់តែចម្អិនទឹកក្រូចថ្លុង ហើយផឹកវាជារៀងរាល់ថ្ងៃក្នុងពេលដែលអ្នកមានជំងឺ ជាងនេះទៅទៀតអ្នកអាចប្រើសំបកស្រស់ ឬស្ងួតដើម្បីធ្វើឲ្យមានការប្រសើរឡើងនៃការក្អកស្ងួតរបស់អ្នក។

– បន្សាបជាតិពុលនិងសំអាតរាងកាយ

សំបកក្រូចថ្លុងក៏មានការប្រើប្រាស់មួយទៀតដែលក្នុងការជួយបន្សាបជាតិពុល និងបន្សុទ្ធរាងកាយ ដោយសារតែទឹកក្រូចថ្លុងមានរសជាតិឆ្ងាញ់ អ្នកអាចប្រើវាជារៀងរាល់ថ្ងៃ ដើម្បីជួយឱ្យរាងកាយកម្ចាត់ជាតិពុល និងជួយឱ្យស្បែកស្រស់ស្អាតពីខាងក្នុង។

– បង្កើនភាពធន់

ភាគច្រើនយើងដឹងហើយថា ក្រូចថ្លុងសម្បូរទៅដោយវីតាមីនC ដោយការទទួលទានក្រូចថ្លុងជាប្រចាំនឹងជួយបង្កើនភាពធន់របស់រាងកាយ ព្រមទាំងមានសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចប្រឆាំងនឹងជំងឺដូចជាជំងឺហឺត រលាកសន្លាក់ និងកាត់បន្ថយភាពតានតឹងជាដើម។

អត្ថបទដោយ៖ សុផានីត